Fresh AI បញ្ចេញ Version 19 ផ្លាស់ប្តូរមុខមាត់ថ្មីនៃតារាងតម្លៃមាស កាន់តែស្រស់ស្អាត និងទំនើបជាងមុន បែប Live update !

03-03-2026 14:51

(ភ្នំពេញ)៖ Fresh AI ដែលជាកម្មវិធីបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា បានបញ្ចេញការអាប់ដេតថ្មីគឺ Version 19.0 ជាមួយភាពស្រស់ស្អាតរួមទាំងតារាងបែងចែកជា គីឡូក្រាម, ដំឡឹង, ជី និងអោន ព្រមទាំងក្រាហ្វិចវិភាគការប្រែប្រួលប្រចាំម៉ោង និងថ្ងៃយ៉ាងជាក់លាក់។

ការផ្លាស់ប្តូរលើកនេះ មិនត្រឹមតែផ្តោតលើសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការតាមដានព័ត៌មានអំពីតម្លៃមាស និងអត្រាប្ដូរប្រាក់។

១. រូបរាងថ្មី ទាក់ទាញ និងមានរបៀបរៀបរយ

នៅក្នុង Version 19 នេះ Fresh AI បានកែលម្អរូបរាង (Interface) ថ្មីទាំងស្រុង ដែលមើលទៅមានភាពទាក់ទាញ និងទំនើប។ តារាងតម្លៃមាស និងអត្រាប្តូរប្រាក់ ត្រូវបានរៀបចំជាប្លុកដាច់ដោយឡែកពីគ្នា ជាមួយពណ៌ស្រស់ស្អាត ងាយស្រួលឱ្យអ្នកប្រើប្រាស់ពិនិត្យទិន្នន័យបានឆាប់រហ័ស និងច្បាស់ភ្នែក។

២. បង្ហាញក្រាហ្វិកតម្លៃមាសបែប Live Update តែម្តង

ចំណុចលេចធ្លោមួយទៀតគឺមុខងារ Live Update ដែលបង្ហាញទិន្នន័យជាក្រាហ្វិកនៃតម្លៃមាសឡើងចុះជារៀងរាល់ ១០ នាទីម្តង។ ការបង្ហាញថ្មីនេះផ្ដល់ព័ត៌មានលម្អិតបានល្អជាងមុន ដោយមានទាំងតារាងតម្លៃមាសគិតជា គីឡូក្រាម, ដំឡឹង, ជី និងហ៊ីន រួមជាមួយក្រាហ្វវិភាគការប្រែប្រួលប្រចាំថ្ងៃយ៉ាងជាក់លាក់។

៣. មុខងារ Screenshot ថ្មីស្រឡាង
នេះគឺជាមុខងារថ្មីដែលអ្នកប្រើប្រាស់ទន្ទឹងរង់ចាំ៖
- ត្រង់ផ្នែកអត្រាប្តូរប្រាក់៖ អ្នកអាច Screenshot តារាងអត្រាប្តូរប្រាក់ពីធនាគារនានា (ដូចជា NBC, Acleda, CIMB, Lyhour) ឬអត្រាលុយអន្តរជាតិ ដើម្បីផ្ញើបន្តទៅកាន់មិត្តភក្តិ ឬដៃគូអាជីវកម្មបានភ្លាមៗ។
- ត្រង់ផ្នែកស្វែងរកព័ត៌មាន៖ នៅខាងក្រោមចម្លើយរបស់ AI ត្រូវបានបន្ថែមប៊ូតុង Screenshot មានរាងបួនជ្រុង ដែលអនុញ្ញាតឱ្យអ្នកចាប់យករូបភាពសេចក្តីសង្ខេបព័ត៌មាន ដើម្បីចែករំលែកទៅកាន់អ្នកដទៃបានយ៉ាងងាយស្រួល។

ការអាប់ដេត Version 19 នេះ ស្តែងឱ្យឃើញថា Fresh AI មិនត្រឹមតែជាប្រភពព័ត៌មាន AI ប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍ (Tool) ដ៏មានប្រយោជន៍ និងឆ្លាតវៃសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់គ្រប់រូប៕

Please Download:
https://freshai.com.kh/download