ទស្សនាវីដេអូសកម្មភាព អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចុះទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជា កំពុងស្នាក់នៅក្នុងវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប (Video inside)
03-03-2026 15:18
(សៀមរាប)៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយភាសាបារាំង និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានចុះទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែងព្រោះសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន ស្ថិតនៅភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ហៅវត្តសំពៅលូន មានចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលភៀសសឹកមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាទីតាំងដែលយោធាថៃ ចូលឈ្លានពានដេញពលរដ្ឋខ្មែរស្លូតត្រង់ចេញពីផ្ទះសម្បែង ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន៕














































