* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហជីពធំនៅកម្ពុជា ស្នើឱ្យក្រុមអ្នកប្រើប្រាស់បណ្តាញ​សង្គមកុំយកបញ្ហាមរណភាពកម្មកររោង​ចក្រមកកេង​ចំណេញផល​ប្រយោ​ជន៍​​ផ្ទាល់​ខ្លួន

03-03-2026 15:28

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហជីពធំៗនៅកម្ពុជា បានស្នើដល់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណៈជន កុំយកបញ្ហា​មរណភាព​របស់ ​កម្ម​ការិ​នីម្នាក់ នៅរោងចក្រ ខេមបូ យូនីសូល មកកេងចំណេញបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីចៀស​វាង​ការ​យល់​ច្រឡំ​ពីសា​ធារណៈ​ជន។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានចែករំលែក និងបញ្ចេញមតិមិនសមរម្យជុំវិញព័ត៌មានទាក់ទងនឹងមរណភាពរបស់កម្មការិនីម្នាក់ថា បង្ខំឱ្យធ្វើ​ការហួសកម្លាំង ឬមិនអនុញ្ញាត់ច្បាប់សម្រាកជាដើម ខណៈដែលពួកគេមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងដឹងច្បាស់​ពីមូល​ហេតុ​ពិត​ប្រាកដនោះទេ។

ករណីនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានកត់សម្គាល់ឃើញថា ក្រុមអ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គមមួយ​ចំនួន​ពិតជា​បានចែករំលែក និងបញ្ចេញមតិមិនសមរម្យនៅលើបណ្ដាញសង្គម ដើម្បីចង់បានការចាប់អារម្មណ៍ពីអ្នកមើល អ្នកចែករំលែក និងអ្នកបញ្ចេញមតិនានា ប៉ុន្ដែពួកគាត់មិនទទួលបានព័ត៌មានពិតប្រាកដនោះទេ។

លោកបានបន្តថា ការបញ្ចេញមតិដែលផ្ទុយពីការពិត គឺជាការមិនឱ្យតម្លៃទៅលើជនរងគ្រោះដែលបានទទួលមរណភាព និងជាការកេង​ចំណេញ​យក​ផលប្រយោជន៍ពីជនរងគ្រោះដោយមិនសមហេតុផល។ លោកថា ជនគ្រោះ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ តាមរយៈបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ដើម្បីផ្ដល់អត្ថប្រយោជន៍នានាជូនដល់ជនរងគ្រោះទៅតាមច្បាប់។

ថ្នាក់ដឹកនាំសហជីពរូបនេះបញ្ជាក់ថា៖ «ខ្ញុំក៏បានឃើញមានបងប្អូនយើងអ្នកប្រើប្រាស់បណ្ដាញសង្គម យករូបភាព ឬក៏ចែករំលែកព័ត៌មាន ដោយបន្ថែមបន្ថយខ្លឹមសារមិនត្រឹមត្រូវ ដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណៈជន។ រឿងនេះ ខ្ញុំក៏បានឃើញខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានពន្យល់ បកស្រាយពីការពិតរួចហើយដែរ។ ដូចនេះ សូមបងប្អូនជឿជាក់ទៅលើមន្រ្តីជំនាញក្រសួង ហើយឈប់ចែករំលែងព័ត៌មានមិនពិតបន្តទៀត»។

ចំពោះលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា ការលើកឡើងតាមរយៈបណ្ដាញសង្គមជុំវិញករណីនេះ គឺជារឿងមិន​សម​ហេតុផល និងមិនអាចទទួលយកបានទេ។ ករណីនេះធ្វើឱ្យប៉ះពាល់ដល់វិស័យការងារ និងបង្កការភ័យខ្លាចដល់បងប្អូនកម្មករ កម្មការិនី​ដែល​កំពុងបម្រើការងារ នៅតាមរោងចក្រផ្សេងៗទៀត។

លោកបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម កុំបន្តចែករំលែកព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដើម្បីចៀស​វាងកា​រ​យល់ច្រឡំដល់សាធារណៈជន។ លោកបានស្នើកុំឱ្យយកករណីដ៏ក្រៀមក្រំរបស់កម្មករនៅក្នុងរោងចក្រខេត្តកណ្តាលនេះ ធ្វើជាអាជីវកម្ម និង​ទាញ​យកប្រជាប្រិយភាពផ្ទាល់ខ្លួន។

លោក ហ្វា សាលី បានបញ្ជាក់ថា៖ «ក្នុងនាមក្នុងជាថ្នាក់ដឹកនាំសហជីពមួយរូប ខ្ញុំសូមបដិសេធមតិលើកឡើងថា ព្រោះអាហារបីពេល ប្រឹងធ្វើ​ការ​រហូតដល់ស្លាប់ អ្នកខ្លះថា ពិបាកសុំច្បាប់ ទើបធ្វើឱ្យគាត់ស្លាប់ ខ្លះថា អាចមកពីឆក់ខ្សែភ្លើង ឬការបង្ខំឱ្យធ្វើការរហូត​ដល់ដាច់ខ្យល់ជាដើម។ ការ​លើក​ឡើងទាំងអស់នេះ គឺជារឿងមិនពិត គឺវាហាក់ដូចជា ប្រទេសយើង គ្មានក្រសួងការងារ គ្មានសហជីព និងគ្មាន​មន្រ្តីជំនាញ​ធ្វើការ​ងា​រត្រឹម​ត្រូវ​។ ដូចនេះ ការបញ្ចេញមតិនេះ មិនអាចទទួលយកបានទេ ហើយសូមកុំលើកឡើងហួសពីការពិត»។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានពន្យល់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា ដំបូង​នៃ​គ្រោះ​ថ្នាក់​គឺ ផ្ដើមចេញពីការមើលព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍ជាមួយកម្មករក្នុងផ្នែកដូចគ្នានៅម៉ោង ៧ព្រឹក ដែលធ្វើឱ្យកម្មការិនី យឹម រីន មាន​ការ​តក់ស្លុត និងភិតភ័យទន់ដៃ ទន់ជើង ដួលធ្លាក់ពីតុម៉ាស៊ីនដេរ និងបានបាត់បង់ជីវិតមុនទៅដល់មន្ទីរពេទ្យ បើទោះបី​ជាមាន​ការជួយ​សង្គ្រោះ​បឋមភ្លាមៗក្នុងរោងចក្រក៏ដោយ។

ករណីនេះ មន្ត្រីជំនាញបានបញ្ជាក់ថា សម្ពាធឈាមរបស់កម្មការិនី យឹម រីន បានឡើងខ្លាំងដែលធ្វើឱ្យដាច់​សរសៃឈាមក្នុង​ខួរក្បាលដែល​បណ្តាល​ឱ្យបាត់បង់ជីវិត។ ដោយឡែកកម្មករ ២០នាក់ផ្សេងទៀត ដែលនៅជុំវិញ ឃើញអាការៈរបស់កម្មការិនី យឹម រីន ក៏មានអារម្មណ៍ភិតភ័យ និង​ដួល​សន្លប់តែម្តង ប៉ុន្តែជាករណីស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នពួកគាត់បានទៅសម្រាកនៅគេហដ្ឋានរៀងៗខ្លួន៕