* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចុះជូនវីរៈកងទ័ពជួរមុខ កំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន

03-03-2026 15:36

(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនវីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ក្នុងឱកាសនោះលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់កម្លាំងកាយចិត្ត របស់បងប្អូនកងទ័ព ដែលបានប្រឈមមុខនឹងការលំបាកគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកស្រីថ្លែងបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនាពេលនេះ គឺជាការបង្ហាញពីទឹកចិត្តសាមគ្គី និងការគាំទ្រយ៉ាងពេញទំហឹងពីមន្ត្រីព័ត៌មាន និងថ្នាក់ដឹកនាំ ចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចដ៏ថ្លៃថ្នូរ។

លោកស្រី ហែម សុគុណពិសី បានបន្តថា ទោះបីអំណោយទាំងនេះមិនមានតម្លៃមហិមាក្តី ប៉ុន្តែជាការចែករំលែកពីចិត្តស្មោះស្ម័គ្រ និងជាកម្លាំងចិត្តមួយ ជួយសម្រួលដល់ជីវភាពរស់នៅ និងការបំពេញភារកិច្ចប្រចាំថ្ងៃ របស់កងកម្លាំងជួរមុខ។ លោកស្រីបានជូនពរដល់បងប្អូនវីរកងទ័ពទាំងអស់ សូមមានសុខភាពល្អ មាំមួន មានទឹកចិត្តរឹងមាំ និងបន្តស្មារតីស្នេហាជាតិ ដើម្បីជាបង្អែកដ៏រឹងមាំសម្រាប់ជាតិមាតុភូមិ។

សូមបញ្ជាក់ថា អំណោយដែលបាននាំយកទៅប្រគល់ជូននាពេលនេះរួមមាន៖ បន្ទះសូឡាអាគុយចំនួន ១ឈុត ចង្ក្រាន និងកំប៉ុងហ្គាស គ្រឿងឧបភោគបរិភោគ និងនំណែកមួយចំនួន ដែលជាការចូលរួមវិភាគទាន ពីលោកស្រីប្រធានមន្ទីរផ្ទាល់ រួមជាមួយលោកស្រី ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន។

បន្ថែមពីនេះ នាឡិកាដៃចំនួន ១៣គ្រឿង ជាអំណោយរបស់លោក ឃឹម វុទ្ធី អគ្គនាយក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងលោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រមទាំងទឹកពិសាបរិសុទ្ធចំនួន ៣០កេស ជាអំណោយរបស់លោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន៕