* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព រវាងប្រទេសទាំងពីរ

03-03-2026 15:42

(ភ្នំពេញ)៖ កម្ពុជា និងសិង្ហបុរី បានប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ការណ៍នេះ បានធ្វើឡើងនាឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោកស្រី តេអូ ឡេលេង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជោគជ័យ។

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរលោកជំទាវឯកអគ្គរដ្ឋទូត ចំពោះការបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកស្រីក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ លោក បានកត់សម្គាល់ដោយពេញចិត្តថា ក្នុងអំឡុងអាណត្តិរបស់លោកស្រី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសិង្ហបុរី ក្នុងឆ្នាំ២០២៤ និងលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ ក្នុងឱកាសខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី។

លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់លើវិស័យសហប្រតិបត្តិការជាច្រើន រួមមានកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ពាណិជ្ជកម្ម ការងារ ការបណ្តុះបណ្តាល ធនធាន មនុស្ស និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងក្តីអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបញ្ជាក់ថា ការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក គឺជាកិត្តិយសដ៏ថ្លៃថ្នូរ និងជាមោទនភាព យ៉ាងខ្លាំងសម្រាប់លោកស្រី។ បន្ថែមពីនេះ លោកស្រី បានសំដែងនូវការកោតសរសើរស្នាដៃសំខាន់ៗរបស់កម្ពុជា រួមមានភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយភាពរលូន និងជោគជ័យ។ លោកស្រី ក៏បានជម្រាបជូនផងដែរ អំពីសកម្មភាពដ៏មានអត្ថន័យដែលស្ថានទូត បានរៀបចំដើម្បីអបអរសាទរខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំមុន។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអរគុណយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី និងសហការីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រដែលបានផ្តល់ជូនក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។​

លោកឧបនាយករដ្ឋមន្ត្រី បានជូនពរ លោកស្រីឯកអគ្គរដ្ឋទូត ជោគជ័យក្នុងការបំពេញភារកិច្ចថ្មី និងបានបញ្ជាក់នូវការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕