ធនាគារ អេភីឌី កំពុងទទួលបានការគាំទ្រនិងទំនុកចិត្តពីអតិថិជន ក្រោយបានសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York» (Video inside)
03-03-2026 15:59
(ភ្នំពេញ)៖ ធនាគារ អេភីឌី បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយដែលបញ្ជាក់ពីសមិទ្ធផល និងភាពជោគជ័យដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោក ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយធនាគារ BNY ដែលជាធនាគារទូទាត់ប្រាក់ដុល្លារខ្នាតយក្សដ៏ល្បីល្បាញដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក។
កិច្ចសហការវាងធនាគារ អេភីឌី និង ធនាគារ BNY បានរៀបចំឡើង នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ នៅការិយាល័យស្នាក់ការកណ្តាលរបស់ធនាគារ APD ដោយមានអតិថិជនយ៉ាងច្រើនកុះករបានចូលរួមជាសាក្សីនៃភាពជោគជ័យនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ អតិថិជនក៏សប្បាយរីករាយជាមួយនឹងយុទ្ធនាការដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយទទួលបានអត្រាការប្រាក់ពិសេស រហូតដល់ ៦.៥០% ក្នុងមួយឆ្នាំ។
យុទ្ធនាការនេះទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការដាក់ប្រាក់បញ្ញើពីសំណាក់អតិថិជន ហើយនឹងបន្តមានសុពលភាពរហូតដល់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
លោក Chua Thiam Yew (ឈ័រ ធាមយូ) នាយកប្រតិបត្តិ នៃធនាគារអេភីឌី មានប្រសាសន៍ថា តាមរយៈកិច្ចសហការនេះ អតិថិជននឹងទទួលបានការជឿទុកចិត្ត និង ភាពជឿជាក់កាន់តែខ្ពស់ចំពោះ ធនាគារ អេភីឌី។ ការសម្រេចនូវភាពជោគជ័យនេះ នឹងមិនអាចទទួលបានឡើយ បើគ្មានភាពច្បាស់លាស់ត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈរបស់ធនាគារ រួមជាមួយថ្នាក់ដឹកនាំដ៏ពូកែៗ និងភាគហ៊ុនិកដែលមានភាពទុកចិត្តប្រកបដោយចក្ខុវិស័យវាងឆ្ងាយ។ ការណ៍នេះហើយ ទើប BNY បានអនុម័តទទួលយកការសហការជាមួយធនាគារ អេភីឌី។
អតិថិជនទាំងអស់បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់ធនាគារ អេភីឌី។ ទន្ទឹមនឹងនេះ ពួកគាត់បានបង្ហាញនូវទំនុកចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រធនាគារមួយនេះបន្ថែមទៀត ដោយផ្អែកលើវិជ្ជាជីវៈ និងក្រមសីលធម៌របស់ធនាគារ ថ្នាក់ដឹកនាំធនាគារ និងភាគហ៊ុននិកដែលបានទទួលស្គាល់ដោយធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
គិតត្រឹមចុងឆ្នាំ២០២៥ ធនាគារ អេភីឌី មានទ្រព្យសកម្មសរុបប្រមាណ២ ពាន់លានដុល្លារអាមេរិកប្រាក់បញ្ញើសរុប ១.៦៥ ពាន់លានដុល្លារអាមេរិក ប្រាក់កម្ចីសរុប ១.៥៧ ពាន់លានដុល្លារអាមេរិក និង ប្រាក់ចំណេញមុនបង់ពន្ធប្រមាណ២១ លានដុល្លារអាមេរិក៕













