បណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅប្រទេសចិន

03-03-2026 16:06

​(ក្រុងក្វាងចូវ, ចិន)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម នៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។

​ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត បានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។

ទន្ទឹមនឹងនោះ លោកបណ្ឌិត ក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេស ក្នុងការកែច្នៃអណ្តូងទឹក នៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាតដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្ម ជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ នៅតាមទីជនបទ ឱ្យកាន់តែប្រសើរឡើង។