* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងអប់រំ និងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់បារាំង បង្កើតកម្មវិធីតម្រង់ទិសឆ្នាំ២០២៦ ទទួលជោគជ័យខ្លាំងនៅក្នុងសាលាចំនួន១៨

03-03-2026 16:50

(ភ្នំពេញ)៖ កម្មវិធីតម្រង់ទិសសិក្សា នៅឧត្តមសិក្សាឆ្នាំ២០២៦ ដែលរៀបចំដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់បារាំង (AUF) នៅកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីស្ថានទូតបារាំងនៅកម្ពុជា តាមរយៈផ្នែកហិរញ្ញវត្ថុនៃមូលនិធិបារាំង (FEF) បានទទួលជោគជ័យខ្លាំង នៅក្នុងសាលាចំនួន១៨ ដែលស្ថិតនៅតាមបណ្តាខេត្ត-ក្រុង ចំនួន១១ នៃព្រះរាជាណាចក្រកម្ពុជា។

គំនិតផ្តួចផ្តើមនេះ បានអនុញ្ញាតឱ្យសិស្សរាប់ពាន់នាក់ ដែលកំពុងរៀនភាសាបារាំង អាចស្វែងយល់ជាក់ស្តែងអំពីឱកាសសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ជាភាសាបារាំងនៅកម្ពុជា និងនៅប្រទេសបារាំង។

កិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តរភាពសម្រាប់យុវជន ដោយមានការគាំទ្រជាប្រចាំពីក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីតម្រង់ទិសនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តរភាពរវាងស្ថាប័ននានា និង AUF។ នៅឆ្នាំ២០២៦ កម្មវិធីនេះ បានរៀបចំធ្វើឡើងពីថ្ងៃទី៩ ដល់១៤ និងពីថ្ងៃទី២៣ ដល់២៧ ខែកុម្ភៈ។

ក្នុងរយៈពេលពីរនេះ សាកលវិទ្យាល័យសមាជិក AUF និង ដៃគូមួយចំនួនដូចជា Campus France អង្គការអ្នកស្ម័គ្រចិត្តបារាំង (France Volontaires) និងសភាពាណិជ្ជកម្ម បារាំង-កម្ពុជា (CCIFC) បានបង្ហាញនូវមុខជំនាញ ក៏ដូចជាកម្មវិធីសិក្សា នៅតាមគ្រឹះស្ថាននានា ដល់សិស្សានុសិស្សដែលកំពុងសិក្សា នៅតាមកម្មវិធីថ្នាក់ពីរភាសា និងថ្នាក់ភាសាបារាំង ជាជីវៈភាសានៅតាមបណ្តាខេត្តក្រុងនានា ទូទាំងប្រទេសកម្ពុជា។

សិស្សានុសិស្ស អាចសាកសួរពីដំណើរការសិក្សាលក្ខខណ្ឌនានា ក៏ដូចជារបៀបរៀបចំខ្លួន ក្នុងការទៅបន្តការសិក្សានៅកម្ពុជា និងនៅប្រទេសបារាំង ព្រមទាំងឳកាសការងារជាពិសេស នៅតាមក្រុមហ៊ុនបារាំង ដែលមានវត្តមាននៅកម្ពុជា។

ជាមួយការគាំទ្រពីស្ថានទូតបារាំងនៅកម្ពុជា តាមរយៈជំនួយហិរញ្ញវត្ថុនៃគំរោង (FEF) កម្មវិធីតម្រង់ទិសនេះ បានអនុញ្ញាតឱ្យលោកគ្រូ-អ្នកគ្រូ បង្រៀនភាសាបារាំង និងមុខវិជ្ជាវិទ្យាសាស្ត្រ ជាភាសាបារាំងប្រមាណជាង៥០នាក់ និងយុវជនជាង២៥០០នាក់ មកពីថ្នាក់ពីរភាសា ឬថ្នាក់ដែលជ្រើសភាសាបារាំង ជាភាសាជាជីវៈភាសទី១ ឬទី២ ទទួលបាននូវព័ត៌មានជាមូលដ្ឋាន ដើម្បីធ្វើការសម្រេចចិត្ត បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

គោលបំណងច្បាស់លាស់៖ ផ្តល់ព័ត៌មាន តម្រង់ទិស និងជួយយុវជនក្នុងការរៀបចំគម្រោងសិក្សារបស់ពួកគេនិងទៅប្រទេសបារាំង។ ស្ថានទូតបារាំង បានថ្លៃគុណដល់ដៃគូទាំងអស់ សម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះយុវជន និងសំរាប់ហ្វ្រង់កូហ្វូនី។

ការផ្លាស់ប្តូរពោរពេញដោយភាពសប្បូរបែបនិងនិងបំផុសគំនិត តំណាងមកពីសាកលវិទ្យាល័យនានានៅកម្ពុជា France Volontaire និង Campus France បានទៅដល់វិទ្យាល័យនានា នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត១០ផ្សេងទៀត រួមមាន៖ តាកែវ កំពង់ស្ពឺ កែប ព្រះសីហនុ កណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងពោធិ៍សាត់។

នៅតាមវិទ្យាល័យនីមួយៗ ក្រុមការងារ បានបង្ហាញលក្ខខណ្ឌចូលរៀន ផ្នែកសិក្សាសំខាន់ៗ និងលក្ខខណ្ឌទទួលបានអាហារូបករណ៏ផងដែរ។ វាគ្មិន ក៏បានបង្ហាញអំពីកម្រិតចំណេះដឹង ភាសាបារាំង B1 ឬ B2 ដែលទាមទារចាំបាច់ ក្នុងការទទួលបានអាហារូបករណ៍សិក្សា និងការងារស្ម័គ្រចិត្តនៅបារាំង ក៏ដូចជាគោលដៅដែលជំរុញលើកទឹកចិត្តសិស្សជាច្រើន។

ពេលវេលាដ៏សំខាន់មួយ បានកើតមានឡើងនៅវិទ្យាល័យកំពង់ធំ ដោយក្រុមការងារមានកិត្តិយសស្វាគមន៍លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាអតីតនិស្សិតថ្នាក់ពិសេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (URDSE) ហើយក៏ជាអតីតនិស្សិតអាហារូបករណ៍ នៃរដ្ឋាភិបាលបារាំងផងដែរ។

លោកអភិបាលខេត្ត បានធ្វើជាសក្ខីភាពដែលធ្លាប់បានសិក្សា ជាភាសាបារាំង និងបានរៀបរាប់អំពីប្រវត្តិសិក្សា របស់លោកនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនៅប្រទេសបារាំង បានចែករំលែកបទពិសោធន៍ ក្នុងការសិក្សាជាមួយយុវជន។

លោកក៏បានប្រាប់សិស្សានុសិស្សអំពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង នៅចុងឆ្នាំ២០២៦នៅកម្ពុជា ដោយសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃប្រទេសកម្ពុជាក្នុងបណ្តាប្រទេស ដែលប្រើប្រាស់ភាសាបារាំង។

លោកអភិបាលខេត្ត បានលើកទឹកចិត្តយុវជនឱ្យរៀនភាសាបារាំង និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា AUF ស្ថានទូតបារាំង និងក្រុមតំណាងសាកលវិទ្យាល័យ ទាំងអស់ ដែលបានរៀបចំកម្មវិធីតម្រង់ទិសជូនយុវជន នៅក្នុងខេត្តរបស់លោក។

លោកក៏បានរំលឹកពីសារៈសំខាន់ នៃភាសាបារាំងដែលផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធនឹងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជាផងដែរ។ ហ្វ្រង់កូហ្វូនី ជាយានសម្រាប់អនាគត ចំពោះលទ្ធផលជាវិជ្ជមាននៃកម្មវិធីតម្រង់ទិសឆ្នាំ២០២៦ តួអង្គពាក់ព័ន្ធទាំងអស់បានស្នើអោយមានកម្មវិធីនេះជាបន្តនិងពង្រឹងសកម្មភាពតទៅមុខទៀត។

ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) ក្រសួងអប់រំយុវជននិងកីឡា ស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងដៃគូរបស់ខ្លួនបង្ហាញឲ្យដឹង ពីមួយឆ្នាំទៅមួយឆ្នាំ នូវសារៈសំខាន់នៃហ្វ្រង់កូហ្វូនី ជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការបណ្តុះបណ្តាល ការផ្លាស់ប្តូរលើការសិក្សា និងភាពជោគជ័យសម្រាប់យុវជនកម្ពុជា។

ដោយភ្ជាប់វិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័ននានានិងវិស័យឯកជន កម្មវិធីតម្រង់ទិសចូលរួមក្នុងការ បើកនូវទស្សនវិស័យថ្មីៗ ជាច្រើនសម្រាប់អនាគត និងជំនាន់ថ្មី ឆ្ពោះទៅកាន់អន្តរជាតិ ដោយផ្តល់សារៈសំខាន់នៃភាសាបារាំងនៅក្នុងប្រព័ន្ធអប់រំនៃកម្ពុជា៕