* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យគុណភាពបរិស្ថាន ក្នុងរោងចក្រផលិតកាបូប ១កន្លែងនៅខេត្តកណ្ដាល បន្ទាប់ពីមានករណីកម្មករ ១៩នាក់ មានបញ្ហាសុខភាព

04-03-2026 10:11

(កណ្តាល)៖ ក្រោយពីទទួលបានព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅវេលាម៉ោង ៨:០០នាទីយប់ ដែលជាប្រភេទរោងចក្រផលិតកាបូប ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងករណីមានកម្មករចំនួន ១៩នាក់ មានអាការៈអស់កម្លាំងទន់ដៃ ទន់ជើង។

ទីតាំងកើតហេតុស្ថិតនៅក្នុងអគារផលិតកម្ម ជួរដេរកាបូប ដែលមានទីតាំងក្បែរជួរប្រើប្រាស់កាវបិតស្បែកកាបូប។ ក្រោយពីមានការកើតហេតុ ក្រុមហ៊ុនបានបញ្ជូនកម្មករ និងកម្មការិនី ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនគុយវ៉ែត និងមណ្ឌលសុខភាពព្រែកអញ្ចាញ។

នៅវេលាយប់ថ្ងៃដដែលកម្មការិនី ដែលបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកអញ្ចាញ មានសភាពធូរស្បើយ និងកំពុងសម្រាកតាមដានសុខភាពបន្តចំនួន១២នាក់ ដោយឡែកកម្មការិនីដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យគុយវ៉ែត បានត្រលប់ទៅផ្ទះវិញអស់ហើយ។

ក្រុមការងារបានដាក់ឧបករណ៍តេស្តគុណភាពខ្យល់ ក្នុងអគារផលិតកម្មកន្លែងកើតហេតុ និងបរិវេណក្រៅអគារផលិតកម្មផងដែរ។ ជាលទ្ធផល គុណភាខ្យល់គឺនៅក្រោមកម្រិតស្តង់ដា មិនមានការបំពុលខ្យល់កើតឡើងនៅក្នុងរោងចក្រ នេះបើតាមការធ្វើតេស្តបឋមលើគុណភាពខ្យល់ ក្នុងរោងចក្រនាវេលាយប់ថ្ងៃដែលបានកើតឡើងករណីខាងលើ។

ក្រុមការងារនឹងបន្តតាមដានលើគុណភាពខ្យល់នៅថ្ងៃនេះ ក្នុងពេលដែលមានកម្មករធ្វើការ បន្ថែមទៀត៕