* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បន្ដដំណើរការលើគន្លងរីកចម្រើនទៅមុខជាលំដាប់ និងលើសពីសេណារីយ៉ូធម្មតា ដើម្បីប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ លើពិភពលោកឆ្នាំ២០៤៥ (Video inside)

04-03-2026 11:16

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះអាស៊ាននៅតែបន្ដដំណើរការលើគន្លងរីកចម្រើនទៅមុខជាលំដាប់ និងលើសពីសេណារីយ៉ូតាមទម្លាប់ធម្មតា (Business as Usual) ដើម្បីសម្រេចគោលដៅប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅលើពិភពលោកត្រឹមឆ្នាំ២០៤៥ បើទោះបីកំពុងជួបប្រទះសម្ពាធផ្នែកប្រជាសាស្ដ្រ និងការថមថយនៃផលិតភាពយ៉ាងណាក្ដី។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន​កម្ពុជាឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាស៊ានបានប្រែក្លាយជាក្បាលម៉ាស៊ីននៃតម្រូវការសកល ដោយតំបន់អាស៊ានបូកបី ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើន៤% ដែលលើសពីអត្រាកំណើនសកលក្នុងរង្វង់៣.៣% ក្នុងឆ្នាំ២០២៦នេះ។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦-២០៣០ ត្រូវបានរៀបចំឡើងជាក្របខ័ណ្ឌឆ្លើយតបរួមគ្នា ក្នុងកម្រិតប្រតិបត្តិការ ដោយមានការសម្លឹងមើលទៅមុខ និងការផ្តោតលើការសម្រេចបានលទ្ធផលជាក់ស្ដែង ដើម្បីឲ្យធន់នឹងការបន្ទច់បង្អាក់ដល់ទីផ្សារ និងបម្រើជាប្រភពនៃកម្លាំងប្រកួតប្រជែងរបស់យើង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីសម្រេចគោលដៅប្រែក្លាយជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅលើពិភពលោកត្រឹមឆ្នាំ២០៤៥ អាស៊ាន កំពុងធ្វើដំណើរឆ្ពោះទៅមុខ លើសពីសេណារីយ៉ូ តាមទម្លាប់ធម្មតា (Business as Usual) [...] អាស៊ាននៅបន្តដំណើរលើគន្លងរីកចម្រើនទៅមុខជាលំដាប់។ អាស៊ានបានប្រែក្លាយជាក្បាលម៉ាស៊ីន នៃតម្រូវការសកលដោយតំបន់អាស៊ានបូកបី ត្រូវបានព្យាករណ៍ថានឹងសម្រេចបានអត្រាកំណើន៤% ដែលលើសពីអត្រាកំណើនសកលក្នុងរង្វង់៣.៣%ក្នុងឆ្នាំនេះ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីការងាកទៅរកតំបន់របស់យើង។ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេស ជាសកលបានធ្លាក់ចុះក្នុងអត្រា១១%, រំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង៨.៥% ទៅដល់ទំហំ២២៦ពាន់លានដុល្លារអាម៉េរិក។ អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់សឺមីកុងឌុចទ័រ (Semiconductors), វិស្វកម្មយានយន្ត (Automotive Engineering) និង សេវាកម្មឌីជីថល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ការសម្រេចបានភាពធន់ដ៏រឹងមាំនេះ គឺជាលទ្ធផលផ្ទាល់ ដែលកើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ឌីជីថល ក្នុងតំបន់។ សម្រាប់ក្រុមហ៊ុនលំដាប់សកល ដែលមានបំណងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន, តំបន់អាស៊ាន មិនមែនគ្រាន់តែជាគោលដៅបន្ថែម (Alternative) ទៀតនោះទេ, ប៉ុន្តែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ដែលជាស្នូលសម្រាប់កំណើនរយៈពេលវែង ប្រកបដោយចីរភាព។

នៅក្នុងក្របខ័ណ្ឌតំបន់នេះ កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចជាដៃគូយុទ្ធសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ទោះបីស្ថិតក្នុងបរិបទតំបន់ និងសកល នាបច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ ដោយសម្រេចបានអត្រាកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចអត្រាកំណើនរឹងមាំ ក្នុងរយៈពេលមធ្យម ដែលការណ៍នេះបង្កើតឲ្យមានកាលានុវត្តភាពដ៏សម្បើម សម្រាប់ធុរកិច្ច និងការវិនិយោគ។ នេះបើតាមអ្វីដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម៕