* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ដ្រីម្ចាស់ទីតាំងបញ្ចាំ «និមល» នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយលក់ម៉ូតូមិនប្រក្រតីឲ្យពលរដ្ឋ

04-03-2026 14:36

(តាកែវ)៖ ស្ដ្រីម្ចាស់ទីតាំងបញ្ចាំមួយកន្លែងយីហោ «និមល» នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីលក់ម៉ូតូមិនប្រក្រតីឲ្យប្រជាពលរដ្ឋ ដោយម៉ូតូនោះមានកាតគ្រី និងផ្លាកលេខចំនួន២ (ក្លែងក្លាយ)។

ជនរងគ្រោះឈ្មោះ អ៊ុំ ផាន្នី មានស្រុកកំណើតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ថា គាត់បានទិញម៉ូតូពីហាង «និមល» កាលពីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយនៅពេលបានផ្លាកលេខ និងកាតគ្រី កន្លែងលក់នោះបានប្រគល់ឲ្យគាត់ទៅយកកឹបដោយខ្លួនឯង។

ខណៈបុរសនោះបានយកទៅក្រុមហ៊ុនហុងដា ២៧១ កឹបឲ្យតែគេមិនព្រមកឹបឲ្យនោះឡើយ ហើយមិនបានប្រាប់ថា មានបញ្ហាអ្វីនោះដែរ។ បុរសនោះក៏បន្តយកទៅជាងធម្មតាទើបគេកឹបលេខឲ្យ ដោយជនរងគ្រោះមិនអស់ចិត្ត ក៏បន្តទៅសួរជំនាញ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ពេលនោះ មន្ដ្រីជំនាញបញ្ជាក់ថា ផ្លាកលេខ និងកាតគ្រី គឺក្លែងក្លាយ ដោយម៉ូតូនោះមានផ្លាកលេខដើមខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕