* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្ត្រីមានផ្ទៃពោះ៣៥នាក់ បន្តស្នាក់នៅ និងរង់ចាំថ្ងៃសំរាលនៅមណ្ឌលជំរំភៀសសឹកវត្តសំពៅលូន ខេត្តសៀមរាប ខណៈស្ត្រី១២នាក់ បានសំរាលកូនដោយសុវត្ថិភាព

04-03-2026 15:33

(សៀមរាប)៖ លោក ចំរើន ចំរុង ជំទប់ទី១ ឃុំក្រឡាញ់ និងជាប្រធានគ្រប់គ្រងមណ្ឌលជំរំភៀសសឹកវត្តធម្មរង្សី ហៅវត្តសំពៅលូន ឃុំសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឱ្យដឹងថា ក្រោយប្រជាពលរដ្ឋត្រូវបានជម្លៀស ចេញពីលំនៅដ្ឋាន អំឡុងពេលរងការវាយប្រហារ ដោយការឈ្លានពានពីសំណាក់យោធាថៃ ពីថ្ងៃទី៨-២៧ ខែធ្នូ ឆ្នាំ២០២៥ បច្ចុប្បន្ននេះ ស្ត្រីមានផ្ទៃពោះចំនួន ៣៥នាក់ បន្តស្នាក់នៅ និងរង់ចាំថ្ងៃសម្រាល នៅមណ្ឌលជំរំភៀសសឹកវត្តធម្មរង្សី ហៅវត្តសំពៅលូន ខណៈមានស្ត្រីចំនួន១២នាក់រួចទៅហើយ បានសម្រាលកូននៅក្នុងមណ្ឌលសុវត្ថិភាព។

ប្រធានគ្រប់គ្រងមណ្ឌលជំរំភៀសសឹកវត្តហៅវត្តសំពៅលូនបានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ និងទើបសម្រាលកូនរួចរាល់ទាំងនោះ ក៏ដូចជាពលរដ្ឋភៀសសឹកដទៃទៀត ដែលកំពុងបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ គឺមកពីសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ និងគំរាមកំហែង (តំបន់ក្រហមនៅមានគ្រាប់មិនទាន់ផ្ទុះមិនអាចចូលទៅភូមិបាន) ដោយការបាញ់ផ្លោង គ្រាប់បែកចង្កោម និងទម្លាក់គ្រាប់របស់យោធាថៃ។

បច្ចុប្បន្ននេះ មានជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តសំពៅលូន ចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលភៀសសឹកមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាទីតាំងដែលយោធាថៃ ចូលឈ្លានពានដេញពលរដ្ឋខ្មែរស្លូតត្រង់ចេញពីផ្ទះសម្បែង ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន៕