* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ធំ៖ រាជរដ្ឋាភិបាល ផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត

04-03-2026 17:44

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តពោធិរុក្ខាសរារាម (ហៅវត្តរ៉ងខ្នាយ) ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

លោក នួន ផារ័ត្ន ថ្លែងថា ការរៀបចំប្រារព្ធពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ធផលនានា ក្នុងឱកាសនេះ បានបញ្ជាក់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីយ៉ាងសំខាន់ដល់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

នាឱកាសនោះ លោកបានលើកយកនូវបញ្ហាជនខិលខូចមួយចំនួនតូច បានឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតាស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់។ លោកបញ្ជាក់ទៀតថា តាមការកត់សម្គាល់ ជនល្មើសហាក់ដូចជាស្គាល់ច្បាស់ថា ទីតាំងណាជាព្រៃអចិន្ត្រៃយ៍ ហើយទីតាំងណាជាព្រៃសហគមន៍ ក្នុងគោលដៅទន្ទ្រានយកទីតាំងណាដែលអាចនឹងឈានទៅរកការតវ៉ាទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនាពេលអនាគត។

លោកបន្តថា អាជ្ញាធរខេត្តនឹងចាត់វិធានការរឹតបន្តឹង និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ គឺជាអាវុធមានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងអភិក្រមរបស់ជនល្មើស ដែលតែងប្រកាន់ថា «អ្នកហាន គឺបាន»។ ពេលនេះ តំបន់រងការទន្រ្ទាននេះត្រូវបានកំណត់ភូមិសាស្រ្តរួចហើយ ដោយរដ្ឋបាលខេត្ត ដែលចាត់វិធានការយ៉ាងប្រាកដប្រជាថា ជនល្មើសទាំងនេះមិនត្រឹមតែនឹងមិនអាចទទួលបាននូវសិទ្ធិណាមួយនៅលើដីព្រៃដែលខ្លួនបានទន្រ្ទាននោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងត្រូវជាប់ក្នុងអន្ទាក់នីតិវិធីតុលាការដែលបានបើកនីតិវិធីរួចហើយ ដើម្បីស្វែងរកបុគ្គលទទួលខុសត្រូវតាមច្បាប់ «កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ»។

លោកក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីបញ្ហាពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានស្នើឱ្យស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន៕