* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរសាធារណការ ខេត្តព្រះវិហារ គ្រោងជួសជុលនិងពង្រីកកំណាត់ផ្លូវជាតិលេខ៦២ ប្រវែង៦០០ម៉ែត្រ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ

04-03-2026 18:18

(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង ស្តីពីគម្រោងជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៦២ ទំហំ៥ម៉ែត្រសងខាង រួចក្រាលកៅស៊ូDBST ប្រវែង៦០០ម៉ែត្រ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ តទៅ។

យោងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលចុះហត្ថលេខដោយលោក សំ លាងទ្រី ជាប្រធានមន្ទីរ ដែលបណ្តាញព័ត៍មានFresh News ទទួលបាននារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នេះ បានបញ្ជាក់ថា ក្រៅពីគម្រោងជួសជុលនិងពង្រីកតំណាត់ផ្លូវជាតិលេខ៦២នេះ មន្ទីរសាធារណការ ក៏រៀបចំគូសគំនូសចរាចរណ៍ប្រវែង៨២០ម៉ែត្រ ដាំដុំចំណាំងអ័ក្សផ្លូវ(Road Stud 3M)ចំនួន៩៧គ្រាប់ និងផ្លាកសញ្ញាចរាចរណ៍ចំនួន៦ផ្លាក ព្រមទាំងដាក់លូមូលបណ្តោយផ្លូវមុខកាត់១ម៉ែត្រ ប្រវែង១១២០ម៉ែត្រ រឺហ្គា ចំនួន៥០កន្លែង និងខឿនចិញ្ចើមផ្លូវប្រវែង១១២០ម៉ែត្រ ចាប់ពីគ.ម១២០+៦០០ ដល់ គ.ម១២១+២០០។

មន្ទីរសាធារណការ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ចលនទ្រព្យ និងអាជីវករស្ថិតនៅទីតាំងខាងលើ សូមមេត្តាយយោគយល់ និងស្មារតីចូលរួមចំណែករុះរើសំណង់ផ្សេងៗដែលបានរំលោភចូលដីចំណីផ្លូវរបស់រដ្ឋ ក្នុងគោលបំណងសម្រួលដល់ការជួសជុល ពង្រីកកំណាត់ផ្លូវជាតិលេខ៦២ នេះ ដំណើរការដោយរលូនទាន់ពេលវេលាកំណត់ និងជៀសវាងមានបាតុភាពផ្សេងៗកើតឡើង៕