រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន
04-03-2026 20:44
(ភ្នំពេញ )៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) ដែលដឹកនាំដោយលោក Gustaaf Reerink សមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសឥណ្ឌូនេស៊ី (EuroCham Indonesia) និង លោក Martin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EuroCham Cambodia) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជំនួបពិភាក្សានេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគនៅកម្ពុជាពីសំណាក់ក្រុមហ៊ុនអឺរ៉ុប ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន៕






































