លោក តឹករ៉េត សំរេច៖ ឆ្នាំ២០២៧ កម្ពុជានឹងបញ្ចប់ការចុះបញ្ជីដីធ្លី ពេលនោះលែងមានវិវាទដីធ្លីទៀតហើយ (Video inside)
05-03-2026 11:14
(ភ្នំពេញ)៖ លោក តឹងរ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា នៅឆ្នាំ២០២៧ដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលនឹងបញ្ចប់ការចុះបញ្ជីដីធ្លីទាងអស់ ដូច្នេះនៅពេលនោះនឹងលែងមានវិវាទដីធ្លីទៀតហើយ។
លោកថា នៅពេលដីធ្លីត្រូវបានចុះបញ្ជីរួចរាល់ អ្នកវិនិយោគិនអាចទិញដីធ្លីដោយមិនបារម្ភថាដីនោះគ្មានបង់នោះទេ។
ការលើកឡើងរបស់ លោក តឹករ៉េត សំរេច ក្នុងឱកាសដែលលោកបានចូលរួមកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
សូមស្តាប់ការលើកឡើងរបស់លោក តឹងរ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖




