រដ្ឋមន្រ្តីក្រសួងបរិស្ថានអះអាងថា ​គុណភាពខ្យល់នៅកម្ពុជានៅតែស្អាត ដោយមិនតម្រូវឱ្យពលពលរដ្ឋពាក់ម៉ាស់ពេលចេញក្រៅឡើយ (Video inside)

05-03-2026 11:20

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា នាពេលបច្ចុប្បន្ននេះគុណភាពខ្យល់នៅកម្ពុជានៅតែស្អាត ដូច្នេះហើយមិនតម្រូវពលរដ្ឋពាក់ម៉ាស់នៅពេលចេញក្រៅនោះឡើយ។

លោកបណ្ឌិត អ៊ាង សុផល្លែត អះអាងបែបនេះ ក្នុងឱកាសដែលលោកបានចូលរួមកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦​ ដែលបានរៀបចំឡើងនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

លោក​រដ្ឋមន្រ្តី បានលើកឡើងថា «យើងត្រូវទទួលស្គាល់ពិភពលោកទាំងជួបប្រទះនូវបញ្ហាខ្យល់ពុលជារៀងរាល់ឆ្នាំ តែនៅកម្ពុជា ខ្យល់របស់យើងនៅតែមានភាពស្អាត យើងមិនចាំបាច់ពាក់ម៉ាស់នោះទេ។ យើងមានប្រព័ន្ធតាមដានខ្យល់ដែលដាក់នៅគ្រប់ខេត្តទាំងអស់ សម្រាប់តេស្តគុណភាពខ្យល់ ដោយឃើញថា នៅតែស្អាត ពេញ ២៤ម៉ោង»​។

ជាមួយគ្នា លោកលើកឡើងថា តាមរយៈរក្សាបាននូវភាពបៃតង កម្ពុជារំពឹងថា នឹងសម្រេចបានជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០២៥០។

សូមស្តាប់ប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖