* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ មកពិនិត្យសុខភាពជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យទាន់ពេល និងពង្រឹងថែទាំសុខភាពឲ្យបានប្រសើរ

05-03-2026 11:23

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសអញ្ជើញមកទទួលសេវាពិនិត្យសុខភាពជាប្រចាំ ដែលមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យមានជំងឺ រកឃើញនិងព្យាបាលជំងឺឲ្យទាន់ពេលវេលា និងពង្រឹងថែទាំសុខភាពទូទៅឲ្យបានប្រសើរជាងមុន។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដាក់ឱ្យដំណើរការបន្ទប់ពិនិត្យសុខភាព នៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ នៅអគារព្រះសីហនុរាជនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យ ងី ម៉េង បានឲ្យដឹងថា «ការបើកដំណើរបន្ទប់ពិនិត្យជំងឺនេះ គឺសម្រាប់ពិនិត្យសុខភាពជាទូទៅ មានន័យថា មេឌីខល ឆែកអាប់ ដែលអ្នកធម្មតាក៏អាចពិនិត្យបានដែរ មានជំងឺមួយចំនួនយើងអាចដឹងមុខបានពេលយើងមកពិនិត្យនិងព្យាបាលទាន់ពេល។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់មកពិនិត្យសុខភាព សូមអញ្ជើញមកទទួលសេវានៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត»។

លោកសាស្ត្រាចារ្យ ងី ម៉េង បានថ្លែងបន្តថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បាននិងកំពុងសហប្រតិបត្តិការជាដៃគូជាតិ និងអន្តរជាតិ មានដូចជា៖ ក្រុមគ្រូពេទ្យ EP ពីសហរដ្ឋអាមេរិក, ក្រុមគ្រូពេទ្យ EP និង Interventional ពីកូរ៉េ, ក្រុមគ្រូពេទ្យ EP និង Imagery ពីសាធារណៈរដ្ឋឥណ្ឌូនេស៊ីជាដើម។

តាមរបាយការណ៍សង្ខេបបានឲ្យដឹងអំពីវឌ្ឍនភាពនៃការផ្តល់សេវានៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ ដែលសម្រេចបាននាពេលកន្លងមកនេះ ដូចជា៖ អគារព្រះសីហនុរាជ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្នែកព្យាបាលមនុស្សចាស់ បានដំណើរការកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ និងផ្នែកព្យាបាលជំងឺបេះដូង បានដំណើរការកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មកទល់នឹងពេលនេះយើងមានបន្ទប់សរុបចំនួន២៥ បន្ទប់ និង៧០គ្រែ។

ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ ទទួលបានអ្នកជំងឺចូលសម្រាកព្យាបាលសរុបក្នុងឆ្នាំ២០២៤ មានចំនួន ៤,៧៧៧ ករណី ខណៈ ក្នុងឆ្នាំ២០២៥ មាន៤,៨៨៩ករណី ដែលកើន ៣% បើធៀបទៅឆ្នាំ២០២៤៕