* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកណ្តាល ជំរុញកម្លាំងសមត្ថកិច្ច ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams, បើមានត្រូវបោសសំអាតឲ្យអស់ពីមូលដ្ឋាន

05-03-2026 14:41

(កណ្ដាល)៖ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានជំរុញកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យពាក់ព័ន្ធបទល្មើស Online Scams ហើយបើរកឃើញត្រូវបោសសំអាតឲ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។ ចំពោះវត្ថុតាងនានាដែលបានរកឃើញ ត្រូវរក្សាទុកឲ្យបានល្អ ដើម្បីបញ្ជូនទៅតុលាការធ្វើការចាត់ចែងទៅតាមនីតិវិធីច្បាប់។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក គួច ចំរើន ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានបទល្មើស Online Scams ក្នុងមូលដ្ឋានខេត្តកណ្តាល។

អភិបាលខេត្តកណ្តាល ក៏បានស្នើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ស្រាវជ្រាវ និងតាមដានជានិច្ចចំពោះការលួចលាក់ស្នាក់នៅខុសច្បាប់នានានៅតាមលំនៅឋាន ខុនដូ ឬអាគារជាដើម ក្នុងមូលដ្ឋានក្រុង-ស្រុករបស់ខ្លួន ពិសេសត្រូវខិតខំផ្សព្វផ្សាយដល់មហាជនឱ្យចូលរួមសហការក្នុងការផ្ដល់ផ្ដល់ជាព័ត៌មាននានា អំពីការស្នាក់នៅដែលគួរឱ្យសង្ស័យពាក់ព័ន្ធបទល្មើស Online Scams។

ពាក់ព័ន្ធជាមួយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ក្នុងខេត្តកណ្ដាល។ លោកសូមកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់រៀបចំកោនសាជីនៅមុខផ្លូវសាលារៀន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សចេញចូលសាលារៀន និងការពារគ្រោះថ្នាក់ចរាចរណ៍ចដល់សិស្សានុសិស្សផងដែរ។

អភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រូវតាមចាប់ជននាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមានមនុស្សស្លាប់មកដាក់ផ្ដន្ទាទោសតាមច្បាប់កំណត់មិនឱ្យរួចខ្លួនឡើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ក្រាបបញ្ហាក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរផងដែរ។

ពាក់ព័ន្ធនិងបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ អភិបាលខេត្ត បានទុកពេល១ខែ ដល់រដ្ឋបាលក្រុងតាខ្មៅ និងស្រុកស្អាង ក្នុងការរៀបចំសណ្តាបធ្នាប់តាមដងផ្លូវសាធារណៈជាពិសេសចំពោះការលក់ដូរតាមផ្លូវសាធារណៈនានា ផងដែរ ត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានរៀបរយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋមានភាពរលូន មានសោភ័ណភាព និងកាត់បន្ថយការកក់ស្ទះ៕