* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត កៅ ថាច ជំរុញការនាំចេញផ្លែទុរេន និងខ្នុរខ្មែរ ទៅកាន់មជ្ឈមណ្ឌលបោះដុំកសិផលដ៏ធំ នៅទីក្រុងហ៊ូណាន ប្រទេសចិន

05-03-2026 14:56

(ចិន)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការី បន្តដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលផ្សារបោះដុំកសិផលសកលហុងស៊ីង (Hong Xing Global Agri-Wholesale) ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទីផ្សារបោះដុំបន្លែ ផ្លែឈើស្រស់ និងផលិតផលកសិកម្មនានា។

ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត កៅ ថាច បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកច្រកចេញសម្រាប់ផ្លែឈើស្រស់របស់កម្ពុជា។ ជាមួយគ្នានោះ លោកបណ្ឌិត បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការនាំចូល ផ្លែទុរេន និងផ្លែខ្នុរ ពីកម្ពុជាបន្ថែមទៀត ដើម្បីដាក់លក់ក្នុងទីផ្សារបោះដុំដ៏ខ្នាតធំមួយនេះ។

លើសពីនេះ លោកបណ្ឌិត ក៏បានគោរពអញ្ជើញ និងស្នើឱ្យតំណាងក្រុមហ៊ុនមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដើម្បី៖
* ផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយកសិករ និងអ្នកផលិតនៅកម្ពុជា។
* ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់រវាងអ្នកលក់នៅកម្ពុជា និងអ្នកបញ្ជាទិញនៅប្រទេសចិន។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសំណើរបស់លោកបណ្ឌិត ហើយបានបញ្ជាក់ពីឆន្ទៈ ក្នុងការមកសិក្សាស្វែងយល់ ដើម្បីវិនិយោគលើវិស័យផ្លែឈើនៅកម្ពុជា ក្នុងគោលដៅនាំចេញទៅកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែច្រើន។

គួររំលឹកផងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលបោះដុំកសិផលហុងស៊ីង កំពុងដំណើរការនាំចូលផលិតផលពីកម្ពុជារួចជាស្រេច រួមមាន៖ អង្ករ ផ្លែចេកស្រស់ និងផ្លែមៀនប៉ៃលិន ដែលកំពុងទទួលបានការគាំទ្រនៅលើទីផ្សារប្រទេសចិន៕