* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តរតនគិរី ផ្សព្វផ្សាយអំពីអាហារូបករណ៍ស្តីពី «ព័ត៌មានអាហារូបករណ៍ និងឱកាសការងារនៅតៃវ៉ាន់»

05-03-2026 14:59

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយអំពីអាហារូបករណ៍ជាឱកាសដ៏មានតម្លៃសម្រាប់សិស្សានុសិស្សទៅសិក្សានៅតៃវ៉ាន់ ដែលបាននិងកំពុងក្លាយជាទិសដៅសិក្សាទំនើប និងមានតម្លៃខ្លាំងក្នុងតំបន់អាស៊ី។

ការលើកឡើងរបស់លោកអភិបាលខេត្តរតនគិរី យ៉ាងដូច្នេះធ្វើឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយអំពីអាហារូបករណ៍ស្តីពី «ព័ត៌មានអាហារូបករណ៍ និងឱកាសការងារនៅតៃវ៉ាន់» ដែលរៀបចំដោយក្រុមការងារ Step Up Training Center នៅសាលមហោស្រពរតនៈ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមថ្នាក់ដឹកនាំមន្រ្តីរាជការ និងសិស្សានុសិស្យប្រមាណ៤០០នាក់។

អភិបាលខេត្តបានបន្តថា ផ្អែកតាមក្រុមការងារដែលបានរៀបចំកម្មវិធីនេះ បានបញ្ជាក់ថា មានសាកលវិទ្យាល័យដៃគូនៅតៃវ៉ាន់ ចំនួន៥ បានផ្តល់ជាអាហាររូបករណ៍មាន១៤មុខវិជ្ជា សម្រាប់ប្អូនៗជ្រើសរើស។ កន្លងមកមានយុវជនកម្ពុជាមួយចំនួនបានទទួលផលប្រយោជន៍ពីអាហារូបករណ៍ស្រដៀងគ្នានេះរួច មកហើយ និងបានត្រឡប់មកបម្រើជាតិក្នុងវិស័យសិក្សា វិទ្យាសាស្ត្រ និងអាជីវកម្ម។ ចំណុចនេះសបញ្ជាក់ថា ការទទួលបានអាហារូបករណ៍ទៅតៃវ៉ាន់ ជាជំហានដ៏សំខាន់ម្រាប់ការកសាងអនាគតរបស់ពួកគេ។

លោក ញ៉ែម សំអឿន បានលើកទឹកចិត្តដល់ប្អូនៗទាំងអស់ព្យាយាមសិក្សារៀនសូត្រ ដើម្បីតម្រង់ទិសធ្វើ យ៉ាងណាប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាមុនសិន ដែលជាឈ្នាន់ដ៏សំខាន់បាញ់ឆ្ពោះទៅរក មហាវិទ្យាល័យ ឬមកដាក់ពាក្យដើម្បីទទួលបានអាហាររូបករណ៍ទៅសិក្សានៅតៃវ៉ាន់តាមរយៈមជ្ឈមណ្ឌល Step Up Training Center ដែលធ្វើការជ្រើសរើស និងបញ្ជូនទៅជារៀងរាល់ឆ្នាំ។

អភិបាលខេត្តបានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃការសិក្សានៅតៃវ៉ាន់ គឺប្អូនៗនឹងទទួលបានការបណ្តុះបណ្តាលមួយប្រកបដោយ គុណភាពខ្ពស់ បរិយាកាសសុវត្ថិភាព មានធានារ៉ាប់រង អាចធ្វើ (Part-time) ដែលជាប្រភពចំណូលផ្គត់ផ្គង់ខ្លួនឯង កំឡុងពេលសិក្សា និងអាចសន្សំសម្រាប់ធ្វើដើមទុនប្រកបអាជីវកម្មនៅពេលបញ្ចប់ការសិក្សា ហើយត្រឡប់ មកមាតុភូមិវិញដែលអាចបម្លែងអនាគតរបស់ប្អូនៗឱ្យកាន់តែប្រសើរឡើង៕