កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែមីនា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៥៥នាក់
05-03-2026 17:13
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ៥៥នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៧ករណី ឃាត់ខ្លួន១៥នាក់
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន៣៧នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៤៣៧ករណី ឃាត់ខ្លួន៣៦៣៧នាក់ (ស្រី២៤៦នាក់)៕




