* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខណ្ឌកំបូល ធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅទីតាំងតំបន់ឆ្វៀល

05-03-2026 20:02

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល បានធ្វើពិធីប្រកាសបើកតំបន់វិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅទីតាំងតំបន់ឆ្វៀល ដោយមានដីស្រែ និងដីលំនៅដ្ឋានជាង១០០ក្បាលដី ដែលប្រជាពលរដ្ឋជាង១០០គ្រួសារ កំពុងកាន់កាប់មិនទាន់មានឯកសារត្រឹមត្រូវស្របច្បាប់នៅឡើយ។

ពិធីនេះ បានធ្វើឡើងនៅវេលាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៦ នៅក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីលោក លោក គន់ ចាន់សុភារី អភិបាលរងខណ្ឌកំបូល ព្រមទាំងមានការចូលរួមដោយលោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌកំបូល និងជាប្រធានក្រុមវាលទី៧ មន្រ្តីរដ្ឋបាលសាលាខណ្ឌកំបូល អាជ្ញាធរសង្កាត់ប្រទះឡាង និងប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។

លោក ប៉ុក បញ្ញាធិប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌកំបូលបានប្រាប់ឲ្យដឹងថា កន្លងមកក្រុមការងារចុះបញ្ជីដីធ្លី (ក្រុមវាលទី៧) បានបញ្ចប់ការងារការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទាំង៧សង្កាត់ របស់ខណ្ឌកំបូលហើយ ។ ប៉ុន្តែដោយឡែកតំបន់ឆ្វៀល ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូលមានដីស្រែ និងដីលំនៅដ្ឋានចំនួន១៧០ក្បាលដី មានប្រជាពលរដ្ឋចំនួន១៣០គ្រួសារ ហើយការកាន់កាប់ដីរបស់ប្រជាពលរដ្ឋទាំងនោះ កន្លងមកមួយចំនួនមិនទាន់មានឯកត្រឹមត្រូវច្បាស់លាស់នៅឡើយទេ ។

លោក ប៉ុក បញ្ញាធិ បានប្រាប់ឲ្យដឹងបន្តថា ដូច្នេះទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យសម្រាប់នីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី នៅទីតាំងតំបន់ឆ្កៀលស្ថិតនៅក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូលនេះ ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋមានកម្មសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់និងប្រើប្រាស់ដីធ្លីរបស់ពួកគាត់។

លោក ប៉ុក បញ្ញាធិ ក៏បានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិខាងលើកុំឲ្យមានការព្រួយបារម្ភ ដោយក្រុមវាលទី៧ និងធ្វើការវាស់វែងឲ្យបានលឿន និងចេញប័ណ្ណកម្មសិទ្ធិ ជូនឲ្យបានឆាប់រហ័ស ដើម្បីឲ្យបងប្អូនមានភាពកក់ក្ដៅក្នុងកាន់កាន់កាប់និងប្រើប្រាស់ដីធ្លីដោយស្របច្បាប់ ។

លោក គន់ ចាន់សុភារី អភិបាលរងខណ្ឌកំបូល បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា នៅវេលាម៉ោង២រសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៦ ក្រុមវាលទី៧និងចុះធ្វើការវាស់វែងដីជូនហើយ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយចង្អុលបង្ហាញព្រំដីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រៀមឯកសារពាក់ព័ន្ធផ្សេងៗដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្តបញ្ជាកំណើតជាដើម ដើម្បីចុះបញ្ជីដីឲ្យបានទៅមុខរលូន ។

សូមបញ្ជាក់ថា ការ ចុះបញ្ជី ដីធ្លីនៅក្នុង ប្រទេស កម្ពុជា ត្រូ វបានបែងចែកជា ៣ ប្រភេទរួមមានការ ចុះបញ្ជី មានលក្ខណៈ ជា ប្រព័ន្ធ ការ ចុះបញ្ជីដីធ្លី ដាច់ដោយដុំ និងការ ចុះបញ្ជី ដីធ្លី បំពេញបន្ថែម ដោយឡែកនីតិ វិធី នៃការ ចុះបញ្ជី ដីធ្លី មានលក្ខណៈ ជា ប្រព័ន្ធមាន៥ដំណក់កាល។ ក្នុងនោះរួមមាន៖ដំណាក់កាលទី១ អំពីការរៀបចំ៖ អភិបាលរាជធានី ខេត្តមានតួនាទីប្រកាសតំបន់ដែលក្រុមមន្រ្តីសុរិយោដីត្រូវធ្វើការកំណត់វាស់វែងព្រំដី និងវិនិច្ឆ័យ។ បន្ទាប់ពីបានកំណត់រួចមក អភិបាលរាជធានី ខេត្តតម្រូវឱ្យធ្វើការប្រជុំវិនិច្ឆ័យ ដោយផ្ដល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋានយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ និងមកសាធារណជនយ៉ាងតិច ៣ (បី) ថ្ងៃ មុនការប្រជុំ ។ កិច្ចប្រជុំផ្សព្វផ្សាយត្រូវប្រព្រឹត្តទៅនៅក្នុងតំបន់ធ្វើការវិនិច្ឆ័យ ។

ដំណាក់កាលទី២ អំពីប្រតិបត្តិការបច្ចេកទេស៖ បែងចែកជា ០២ ដំណាក់កាលទៀតគឺ១. ការងារវាល គឺមន្រ្តីសុរិយោដីត្រូវចុះធ្វើការកំណត់ព្រំដី វាស់ក្បាលដី និងការវិនិច្ឆ័យទៅលើឯកសារ និងប្រមូលរាល់ឯកសារ ភស្តុតាងផ្សេងៗជាលាយលក្ខណ៍អក្សរ ជាចម្លើយផ្ទាល់មាត់ ឬជារូបដែលទាក់ទងនឹងព្រំដី ។ ២. ការងារនៅការិយាល័យ ទិន្នន័យដែលប្រមូលបានពីការងារវាល ត្រូវបញ្ចូលទៅក្នុងកុំព្យូទ័រ បើសិនមិនមានទំនាស់ក្នុងការកំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី ។

ដំណាក់កាលទី៣ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ៖ អភិបាលរាជធានី ខេត្តត្រូវប្រកាសផ្សាយជាសាធារណៈអំពីឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ទាំងអស់ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដើម្បីឱ្យបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ ឬតវ៉ា។ ប្រសិនបើមិនមានការជំទាស់ ឬតវ៉ាក្នុងរយៈពេលនៃការបិទផ្សាយជាសាធារណៈ ទិន្នន័យដែលបានកត់ត្រាក្នុងឯកសារបិទផ្សាយនោះ ត្រូវចាត់ទុកជាទិន្នន័យសុក្រឹត ដែលអាចកំណត់យកជាផ្លូវការតាមច្បាប់បាន ។

ដំណាក់កាលទី៤ អំពីការសម្រេចលើឯកសារ៖ ក្រោយពីផុតរយៈពេល នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) អភិបាលរាជធានី ខេត្ត និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចុះហត្ថលេខាសម្រេចលើឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ហើយឯកសារនោះនឹងត្រូវចាត់ទុកថាជាឯកសារផ្លូវការតាមច្បាប់។

ដំណាក់កាលទី៥ អំពីការចេញប័ណ្ណ៖ នៅពេលដែលនីតិវិធីនៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរ ឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដី ដើម្បីចុះបញ្ជីចេញប័ណ្ណ។

សរុបមក ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺជាគំនិតផ្ដួចផ្ដើមដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយពន្លឿនការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាយុទ្ធសាស្រ្តក្នុងការបង្ការវិវាទ បញ្ចប់វិវាទដីធ្លី និងការផ្ដល់ជាកម្មសិទ្ធិស្របច្បាប់ជូនទៅប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់៕