UPDATE: អគ្គិភ័យនៅតែបន្តឆាបឆេះ​ឃ្លាំង​អេតចាយ​យ៉ាងសន្ធោសន្ធៅ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ, កម្លាំងសមត្ថកិច្ចកំពុងបន្តអន្តរាគមន៍បាញ់ពន្លត់

05-03-2026 20:34

(កំពង់ស្ពឺ)៖ គិតត្រឹមម៉ោង ៨៖០០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ អគ្គិភ័យ ដែលឆាបឆេះឃ្លាំងអេតចាយដ៏ធំ មួយកន្លែង ស្ថិតនៅភូមិមនោរម្យ​ ឃុំហោងសំណំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ មិនទាន់បានរលត់នៅឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងបន្តប្រតិបត្តិការជួយបាញ់ពន្លត់។

លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់​ បានបញ្ជាក់ឱ្យបណ្តាញព័ត៌មាន Fresh News ដឹងដែរថា គិតត្រឹមម៉ោង ៨:០០ នាទីយប់នេះ អគ្គិភ័យមិនទាន់បានរលត់នៅឡើយទេ ដោយសារឃ្លាំងអេតចាយនេះ សំបូរទៅដោយជ័រច្រើន ដែលពិបាកនឹងពន្លត់ ហើយសមត្ថកិច្ចបានប្រើប្រាស់កម្លាំងជាច្រើននាក់ដើម្បីបាញ់ពន្លត់៕