កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងការប្រកួតបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ អាស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក
05-03-2026 22:10
(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គ១/៤ផ្ដាច់ព្រ័ត្រ៖ រវាងក្រុមភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមបញ្ជាក់ដែរថា ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមរួមជាតិ ភ្នំពេញក្រោន ដោយលទ្ធផល ៤-១ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ (ជើងទី១) នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នារាត្រីព្រហស្បតិ៍ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ការប្រកួតរវាងក្រុមខ្លាំងទាំង២ របស់កម្ពុជាក្នុងពានរង្វាន់អន្ដរជាតិនេះ ទទួលការចាប់អារម្មណ៍ជាខ្លាំងពីអ្នកទស្សនា បន្ទាប់ពីក្រុមនីមួយៗបានប្រើប្រាស់កីឡាករបរទេសស្ទើរទាំងស្រុង ក្នុងជម្រើស ១១នាក់ដំបូង ហើយបានវាយសម្រុកគ្នាពេញ ៩០នាទី ចំពោះមុខអ្នកទស្សនាផ្ទាល់ចំនួន ២០,២៤៩នាក់៕
























