* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេច ហេង សំរិន សង្ឃឹមថា ប្រជាជនកម្ពុជានឹងនៅតែផ្តល់សច្ចធម៌ឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស (Video Inside)

17-12-2016 09:02

(ភ្នំពេញ)៖ ក្នុងសន្និបាតពង្រឹងខ្លួនសម្រាប់ឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ប្រជាជនកម្ពុជា នៅតែបន្តផ្តល់សច្ចធម៌ និងផ្តល់ជំនឿចិត្តឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តទៅទៀតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស។

សន្និបាតរយៈពេលពីរថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីអនុប្រធានបក្សសម្តេចក្រឡាហោម ស ខេង សម្តេចវិបុលសេនាភក្តី សាយ ឈុំ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ សរុបជាង ២ពាន់នាក់។

ថ្លែងបើកសន្និបាតបក្សសម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេច ហេង សំរិន បានថ្លែងថា ពេញមួយឆ្នាំ២០១៦នេះ កម្ពុជា បានទទួលរងនូវសភាការណ៍ជា ច្រើន ដែលមានទាំងលក្ខណៈអំណោយផល និងមានទាំងការលំបាកស្មុគស្មាញផងដែរ។

តែបើទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានេះ នៅតែម្ចាស់ការលើការដឹកនាំគ្រប់ គ្រងប្រទេសប្រកបដោយថាមពល ហើយបង្កបង្កើតជាឱកាសដ៏ប្រសើរសម្រាប់ដំណើរការជាតិបន្តបោះជំហានទៅមុខតាមវិថី នៃការអភិវឌ្ឍជានិច្ច ដោយមិនមានកម្លាំងអនុភាពអាក្រក់ណាមួយមករារាំងបានឡើយ។ នេះជាការបញ្ជាក់របស់ប្រធានកិត្តិយសបក្សប្រជាជន សម្តេចពញាចក្រី ហេង សំរិន។

សម្តេច ហេង សំរិន ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈការយកចិត្តទុកដាក់អនុវត្តនូវរាល់សេចក្តីសម្រេចចិត្ត និងគោលការណ៍ គោលនយោបាយនានា របស់គណបក្សដែលដាក់ចេញបន្តបន្ទាប់នោះ បានធ្វើឲ្យប្រទេសជាតិសម្រេចបានលទ្ធផលល្អប្រសើរជាច្រើន នៅក្នុងឆ្នាំ២០១៦នេះ មានដូចជា ការពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម។

គោលការណ៍ និងគោលនយោបាយនេះ ក៏បានបង្កលក្ខណៈដល់ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដោយជោគជ័យ ជំរុញកំណែទម្រង់នៅគ្រប់ការដ្ឋានមានលក្ខណៈទូលំទូលាយ ស៊ីជម្រៅ និងសម្រេចបានផ្លែផ្កា ជាវិជ្ជមាន ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋបានដើរទន្ទឹមនឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់តាមគោលការណ៍នីតិរដ្ឋ ការពង្រឹងបានល្អនូវទំនាក់ទំនងជាមួយប្រទេសជិតខាង បណ្តាប្រទេសជាមិត្ត និងដៃគូនានាតាមរយៈ នយោបាយការទូតទន់ភ្លើនរស់រវើក និងការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដោយប្រកាន់ខ្ជាប់គោលការណ៍ឯករាជ្យ អធិបតេយ្យ ស្មើភាព ស្មើសិទ្ធិ ធ្វើឲ្យពង្រីកបាននូវកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និង លើកស្ទួយកិត្យានុភាពរបស់កម្ពុជាលើសកលលោក។

សម្តេច ហេង សំរិន ក៏បានឲ្យដឹងដែរថា ទន្ទឹមនិងសមិទ្ធផល ដែលខ្លួនសម្រេចបាន គណបក្សប្រជាជនកម្ពុជា ក៏បានត្រៀមលក្ខណៈ សម្បត្តិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ២០១៨ផងដែរ។

បើតាមសម្តេច ហេង សំរិន តាមរយៈសមិទ្ធផលកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ប្រជាពលរដ្ឋនឹងនៅតែបន្តគាំទ្រការដឹកនាំបក្សមួយនេះ។ សម្តេចប្រធានកិត្តិយសបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះ «យើងសង្ឃឹមថា ប្រជាជនកម្ពុជា នៅតែផ្តល់សច្ចធម៌ដល់គណបក្សប្រជាជនកម្ពុជា តាមរយៈការផ្តល់នូវជំនឿចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និទាំងបច្ចុប្បន្ន និងពេលអនាគត»។

សូមបញ្ជាក់ថា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ របស់គណបក្សប្រជាជនកម្ពុជា រយៈពេលពីរថ្ងៃនេះ នឹងពិភាក្សាជា សំខាន់ក្នុងការពង្រឹងខ្លួនសម្រាប់ឈានទៅការប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ៤ មិថុនា ២០១៧។

សន្និបាតនេះ ក៏នឹងពិនិត្យ និងអនុម័តទៅលើការងារមួយចំនួនមានដូចជា៖ ឆ្លង និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧, ពិនិត្យអំពីការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ, ពិនិត្យ និងកែសម្រួលខ្លឹមសារមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរបស់បក្ស និងបោះឆ្នោតបំពេញបន្ថែមសមាជិក និង ជ្រើសតាំងប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល៕