* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយក ARDB ចុះស្វែងយល់ពីបច្ចេកវិទ្យាដឹកជញ្ជូនបៃតង នៅទីក្រុងណាននីង ដើម្បីជំរុញវិស័យកសិកម្មកម្ពុជា

06-03-2026 14:49

(ណាននីង,ចិន)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាពីគម្រោង “Green Project” របស់ក្រុមហ៊ុន Nanning Rail Transit (NNRT) និង​គម្រោង​កសិកម្ម​ឆ្លាតវៃ​ «Smart Agriculture»​ របស់​ក្រុម​ហ៊ុន​ Guangxi Yunjing Digital Technology Co., Ltd នៅសាធារណរដ្ឋប្រជាមានិតចិន។

គោលបំណងសំខាន់នៃទស្សនកិច្ច៖
- ការដឹកជញ្ជូនកសិផលដោយមធ្យោបាយដឹកជ្ជូនបៃតង៖ សិក្សាពីការប្រើប្រាស់ម៉ូតូ និងរថយន្តអគ្គិសនី (EV) ក្នុងការដឹកជញ្ជូនកសិផល ដើម្បីកាត់បន្ថយចំណាយ និងមិនផលប៉ះពាល់ដល់បរិស្ថាន។
- ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃបៃតងក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ស្របតាមគោលការណ៍អភិវឌ្ឍន៍ដោយចីរភាពនិងបៃតង។
- ការ​គ្រប់​គ្រង​កសិកម្ម​តាម​បែប​វៃឆ្លាត​ “Smart Agriculture / Agri-Tech”

ធនាគារ ARDB កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចបៃតង តាមរយៈ៖
១. ដៃគូរយុទ្ធសាស្ត្រជាមួយ Green Climate Fund៖ ARDB គឺជាធនាគារតែមួយគត់នៅកម្ពុជា ដែលទទួលបានមូលនិធិពី Green Climate Fund (GCF)ដើម្បីផ្តល់ឥណទានបៃតងទៅអាជីវកម្មបៃតង​ និងកសិកម្មប្រកបដោយចីរភាព​(sustainable agriculture)

២. ការផ្តល់ឥណទានបៃតង៖ ផ្តល់កម្ចីដែលមានអត្រាការប្រាក់សម្បទាន ដល់កសិករ និងសហគ្រាសកសិកម្មបៃតងដែលអនុវត្តគម្រោង ដូចជា៖
- ការប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យ (Solar Energy)។
- ការវិនិយោគលើ មធ្យោបាយដឹកជញ្ជូនដែលប្រេីប្រាស់ឋាមពលបៃតង។
- ការកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ​ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់​(greenhouse gas emission)

លោកបណ្ឌិតលើកឡើងថា «ការវិនិយោបៃតង មិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងក្នុងរយៈមធ្យម​ និងវែង​ និងការធ្វេីកសិកម្មប្រកបដោយចីរភាព»៕