* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នគរបាលស្រុកស្វាយជ្រំ កោះហៅក្រុមក្មេងទំនើង៥នាក់ ដែលបានថតរូបភាពកាន់ដែកបំពង់ទីប ដងឆ័ត្រ ដុំថ្ម ខ្សែក្រវ៉ាត់ និងជំពាមកៅស៊ូបង្អួតតាមបណ្តាញសង្គម

06-03-2026 15:04

(ស្វាយរៀង)៖ នគរបាលព្រហ្មទណ្ឌស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានធ្វើលិខិតកោះហៅក្រុមក្មេងទំនើង៥នាក់ ដែលបានថតរូបភាពកាន់ដែកបំពង់ទីប (ដងឆ័ត្រ) ដុំថ្ម ខ្សែក្រវ៉ាត់ និងជំពាមកៅស៊ូ បង្ហោះតាមហ្វេសប៊ុកឈ្មោះ «Ah Fhh lh (Pk)» ដែលធ្វើឲ្យប៉ះពល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។

លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ក្មេងទំនើងទាំង៥នាក់ ដែលសមត្ថកិច្ចកោះហៅមកសាកសួររួមមាន៖

*ទី១៖ ឈ្មោះ នី រ៉ានុត អាយុ១៦ឆ្នាំ មុខរបរសិស្ស
*ទី២៖ ឈ្មោះ ណាង ណុប អាយុ១៦ឆ្នាំ មុខរបរសិស្ស
*ទី៣៖ ឈ្មោះ ប៉ែន ដា អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់
*ទី៤៖ ឈ្មោះ នឹម ពៅ អាយុ១៦ឆ្នាំ មុខរបរសិស្ស។ អ្ន​កទាំង៤នាក់ មានទីលំនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ
*ទី៥៖ ឈ្មោះ ធុន វិរៈ អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ។

លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៥នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២១៖៤០នាទី ពួកគេបានបបួលគ្នាដើរលេងនៅភូមិគួយ ឃុំដូនស។

ពេលនាំគ្នាដើរលេងនោះ ឈ្មោះ ប៉ែន ដា ជាអ្នកកាន់ដែកបំពង់ទីប (ដងឆ័ត្រ) ឈ្មោះ ធុន វិរៈ ជាអ្នកកាន់ជំពាមកៅស៊ូ ឈ្មោះ នឹម ពៅ កាន់ថ្ម ឈ្មោះ ណាង ណុប កាន់ជំពាមកៅស៊ូ និងកាន់ខ្សែក្រវ៉ាត់។ ថតរូបភាពរួចហើយ ឈ្មោះ នី រ៉ានុត ជាអ្នកបង្ហោះតាមហ្វេសប៊ុកធ្វើឲ្យប៉ះពល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។

លោកបានបន្តថា ពេលបានស្តាប់ចម្លើយសារភាពរបស់ក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តស្វាយរៀង។ លោកព្រះរាជអាជ្ញា បានឲ្យសមត្ថកិច្ចធ្វើកិច្ចសន្សាអប់រំដល់ក្រុមក្មេងទំនើង និងឲ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញដើម្បីអប់រំបន្តកុំឲ្យធ្វើអ្វីខុស និងផ្លូវច្បាប់ទៀត៕