* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យុទ្ធនាការជិះស៊ីក្លូផ្សព្វផ្សាយទេសចរណ៍ពីភ្នំពេញ បានទៅដល់ក្រុងស្ទឹងត្រែងហើយ ដែលមានចម្ងាយរហូត៣៧០គីឡូម៉ែត្រ

06-03-2026 15:39

(ស្ទឹងត្រែង)៖ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារទទួលស្វាគមន៍ក្រុមសមាគមស៊ីក្លូកម្ពុជា ក្នុងយុទ្ធនាការជិះស៊ីក្លូផ្សព្វផ្សាយទេសចរណ៍ចេញពីរាជធានីភ្នំពេញ​ ឆ្ពោះមកកាន់ក្រុងស្ទឹងត្រែង ដែលមានចម្ងាយរហូត ៣៧០គីឡូម៉ែត្រ។

ការទទួលស្វាគមន៍នៅទីលានតេជោធិបតី ជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សដល់ក្រុមស៊ីក្លូកម្ពុជា បានមកដល់ក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីជាការជំរុញ និងលើកទឹកចិត្តដល់បងៗ អ៊ុំ ពូ ជាម្ចាស់ស៊ីក្លូ ក្នុងដំណើរដ៏វែងឆ្ងាយពីភ្នំពេញ មកដល់ខេត្តស្ទឹងត្រែង មានរយៈពេល៦ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ។

ការផ្សព្វផ្សាយទេសចរណ៍ នៃព្រឹត្តិការណ៍ទេសចរណ៍ បានរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីបង្ហាញពីសក្តានុពល វិស័យទេសចរណ៍នៅកម្ពុជា និងនៅខេត្តស្ទឹងត្រែង ជាទេសចរណ៍ធម្មជាតិដ៏សម្បូណ៌បែប ជាពិសេសនៅតាមដងទន្លេមេគង្គ ពោពេញដោយព្រៃលិចទឹក និងជាតំបន់រ៉ាមសារ មេគង្គលើ។

លោក ស៊្រន សំឫទ្ធី បានថ្លែងថា ការមកទទួលស្វាគមន៍ដល់ក្រុមស៊ីក្លូកម្ពុជា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ហើយការរៀបចំពិធីនេះឡើងដើម្បីវិស័យទេសចរណ៍ ជំរុញការអភិរក្សស៊ីក្លូ នៅកម្ពុជា និងជំរុញការផ្សព្វផ្សាយបរិស្ថាន អបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៧ ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ក្រោមប្រធានបទ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា និងព្យុះហយាត្រា បង្ហាញសម្រស់ក្រុងស្ទឹងត្រែង» ជាដំណើរ ៣ ៥០០ម៉ែត្រ ដើម្បីអបរអរទិវាទីក្រុងស្អាតលើកទី១៤ ឆ្នាំ២០២៦ និងដំណើរទស្សនាទេសចរណ៍ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ជំរុញចលនាទេសចរក្នុងស្រុក ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី ផ្តើមចេញពីថ្នាក់ដឹកនាំ មន្រ្តីរាជការទៅកាន់តំបន់ទេសភាព ព្រៃលិចទឹក កោះទន្សាយ រ៉ាមសារមេគង្គលើ (សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ)៕