* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុកស្ទោង៖ ការការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន

06-03-2026 16:02

(កំពង់ធំ)៖ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខរំលែកទុក្ខក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជនពីរគ្រួសារនៅក្នុងឃុំម្សាក្រងនិងឃុំកំពង់ចិនជើង កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ជានិច្ចជាកាលសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែឧបត្ថម្ភថវិកាបេឡាមរណៈសង្គ្រោះ ដែលជាការតបស្នងសងគុណ មិនអាចកាត់ថ្លៃបានដល់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបព្រមទាំងក្រុមគ្រួសារដែលបានលះបង់ និងពលីសព្វបែបយ៉ាងទាំងសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិសុខសន្តិភាព និងការពារបូរណភាពទឹកដីសុវណ្ណភូមិ នៃយើងពីសង្គ្រាមឈ្លានពានក៏ដូចជា អសន្តិសុខណាមួយឲ្យមានសុវត្ថិភាពបំផុត។

ជាមួយគ្នានេះលោក សាយ គឹមឡម បានជម្រាបអំពីបច្ចុប្បន្នភាព នៃការឈ្លានពានរបស់ថៃ មកលើកម្ពុជា និងបានអំពាវនាវពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវមានការជឿជាក់ខ្ពស់បំផុត ដល់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហានេះដែលប្រើប្រាស់គ្រប់មធ្យោបាយទាំងផ្លូវច្បាប់ និងការទូតដើម្បីធានានូវសុខសន្តិភាព ជាពិសេសបូរណភាពទឹកដី នៃយើងមិនឱ្យបាត់បង់ទៅសត្រូវណាមួយឡើយ។

លើសពីនេះលោកបានណែនាំអាជ្ញាធរឃុំម្សាក្រង ឃុំកំពង់ចិនជើង ត្រូវពិនិត្យតាមដាន និងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាពជីវភាព អតីតយុទ្ធជន និងក្រុមគ្រួសារនិងពលរដ្ឋទូទៅ ឱ្យបានហ្មត់ចត់បំផុត ជាពិសេសពុកម៉ែបងប្អូនដែលងាយរកហានិភ័យ ហើយត្រូវធ្វើរបាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសទៅរដ្ឋាភិបាលស្រុកស្ទោងក្នុងករណីចាំបាច់បំផុត ដើម្បីធានានូវការជួយ និងសង្គ្រោះក្នុងស្ថានភាពណាមួយ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា គ្រួសារសមាគមអតីតយុទ្ធជន និងនិវត្តិជនដែលទទួលបានថវិកាបេឡាមរណៈសង្គ្រោះនៅក្នុងឱកាសនេះគឺឈ្មោះ ថុន រួន នៅក្នុងឃុំម្សាក្រង និងឈ្មោះ ធា យី នៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុង១គ្រួសារទទួលបានថវិកាចំនួន ៤លានរៀលផងដែរ៕