អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ប្រជុំពិភាក្សាការងារ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងក្រុងបាត់ដំបង
06-03-2026 16:19
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានប្រជុំពិភាក្សាការងារ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុង ការធ្វើផ្លូវដើរថ្មើរជើង ការរំដោះដីចំណីផ្លូវ ដើម្បីរក្សាចំណីផ្លូវឱ្យបានធំទូលាយ មានសណ្តាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវ ក្នុងក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ លើកកម្ពស់សោភណ្ឌភាពទីក្រុងអោយបានកាន់តែល្អប្រសើរ បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តកាន់តែច្រើនកុះករ លើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក្នុងខេត្ត។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង៕



























