មេសិទ្ធិមនុស្សកម្ពុជា បង្ហាញពីស្ថានភាពពិតជាក់ស្តែងនៃព្រំដែនកម្ពុជា-ថៃ ជូនប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស

06-03-2026 16:18

(ស្វ៉ីស)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូអន្តរស្ថាប័នកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Rory Mungoven ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចជំនួបនេះបានប្រព្រឹត្តទៅនៅវិមាន Palais des Nations នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានប្រាប់អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងផលប៉ះពាល់ដល់សិទ្ធិមនុស្ស។

ជាមួយគ្នានេះភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ៕