* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី៖ ក្នុងវិស័យវប្បធម៌ ស្ត្រីគឺជាសសរគ្រឹះ ទ្រទ្រង់កិច្ចការអភិរក្ស និងច្នៃប្រឌិត ទាំងសម្រាប់សិល្បៈបុរាណ ជំនាញដូនតានានា និងការថែរក្សាលើកតម្លៃបេតិកភណ្ឌរូបីរបស់ជាតិ

06-03-2026 18:51

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា ក្នុងវិស័យវប្បធម៌ ស្ត្រីគឺជាសសរគ្រឹះ ទ្រទ្រង់កិច្ចការអភិរក្ស និងច្នៃប្រឌិត ទាំងសម្រាប់សិល្បៈបុរាណ ជំនាញដូនតានានា និងការថែរក្សាលើកតម្លៃបេតិកភណ្ឌរូបីរបស់ជាតិ។

លោកស្រីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា តួនាទីរបស់ស្ត្រីក្នុងសង្គមនិងគ្រួសារ គឺជាកត្តាសត្យានុម័តកំណត់ជោគវាសនា ទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីកចម្រើនរបស់សង្គមផង។ ក្នុងន័យនេះ និងតាមរយៈ ពាក្យស្លោក «ស្ត្រី គឺជាមាតានៃសង្គម» រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ ផ្តល់តម្លៃ និងលើកតម្កើងស្ត្រីនៅលើគ្រប់វិស័យ និងគ្រប់សកម្មភាព ជាមួយគោលនយោបាយដ៏ជាក់ច្បាស់ ដោយមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏មានប្រសិទ្ធភាព។ មកទល់បច្ចុប្បន្ន តាមរយៈការលើកទឹកចិត្ត និងការផ្តល់ឱកាស ស្ត្រីកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ដែលមួយចំនួនគឺជាថ្នាក់ដឹកនាំកំពូល របស់ជាតិ ទាំងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ។ វត្តមានរបស់ស្ត្រីនៅគ្រប់ជំនាញរបស់ជាតិ ទាំងទៅលើវិស័យការពារជាតិ សុខាភិបាល អប់រំ វិទ្យាសាស្ត្រ កសិកម្ម ការទូត។ល។ បាននិងកំពុងចូលរួមជំរុញសន្ទុះឆ្ពោះទៅមុខ ទាំងមុខមាត់សង្គម និងកំណើនសេដ្ឋកិច្ចជាតិ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា «ក្នុងវិស័យវប្បធម៌ ស្ត្រីគឺជាសសរគ្រឹះ ទ្រទ្រង់កិច្ចការអភិរក្ស និងច្នៃប្រឌិត ទាំងសម្រាប់សិល្បៈបុរាណ ជំនាញដូនតានានា និងការថែរក្សាលើកតម្លៃបេតិកភណ្ឌរូបីរបស់ជាតិ។ យើងអាចពិនិត្យឃើញពីវត្តមាន របស់ស្ត្រី ក្នុងនាមជានាដការី តន្ត្រីការិនី អ្នកនិពន្ធ សិល្បការិនី ស្ថាបត្យករ វិស្វករសំណង់បុរាណ បុរាណវិទូ និងអ្នកស្រាវជ្រាវវប្បធម៌ជាដើម ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបានសម្រាប់វិស័យសិល្បៈ វប្បធម៌។ ក្នុងបរិបទនេះ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តផ្តល់ការគិតគូរជាប់មិនដាច់ដល់ស្ត្រីគ្រប់រូប ទាំងទៅលើការលើកទឹកចិត្ត ការផ្តល់មុខតំណែង និង ការផ្តល់ឱកាសចូលរួមនៅគ្រប់សកម្មភាព»។

លោកស្រីបានបន្ថែមថា បច្ចុប្បន្ន ស្ត្រីកំពុងបំពេញការងារក្នុងមុខតំណែងចាប់ពីអនុប្រធាន ការិយាល័យឡើង មានចំនួន៤២២នាក់ ស្មើនឹង៣២% នៃមន្ត្រីក្នុងមុខតំណែងទាំងអស់ ដែលតួលេខនេះ បង្ហាញឱ្យឃើញពីភាពសកម្ម និងស្ថានភាពរីកចម្រើនទៅមុខរបស់ស្ត្រីក្នុងអាជីពសិល្បៈវប្បធម៌។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងបន្តពង្រឹងផ្តល់ឱកាសដល់ស្ត្រីគ្រប់រូបឱ្យក្លាយជាអ្នកជំនាញ អ្នកដឹកនាំ អ្នកផ្ទេរចំណេះដឹង អមដោយការលើកទឹកចិត្តក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនានា សំដៅពង្រឹងសមត្ថភាព និងសមភាពការងារផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងទៀតថា ជាមួយគ្នានឹងស្ថានភាពល្អរបស់ស្ត្រីនាពេលបច្ចុប្បន្ន យើងនៅតែសង្កេតឃើញមានបញ្ហាប្រឈម របស់ស្ត្រីទាំងក្នុងសង្គមនិងការងារ។ វិសមភាពការងារ ការរើសអើង ទំនៀមទម្លាប់គ្រួសារ នៅតែជា ឧបសគ្គដល់ស្ត្រី មិនត្រឹមតែវិស័យវប្បធម៌ឬវិស័យណាផ្សេងទៀតនោះទេ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានជំហរច្បាស់លាស់ ចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការចូលរួមអនុវត្តសកម្មភាព ពង្រឹងគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ វិនិយោគលើការអប់រំបណ្តុះបណ្តាលស្ត្រី បន្តផ្តល់ ឱកាសកម្រិតដឹកនាំ ជាមួយនឹងការប្តេជ្ញាចិត្តចូលរួមពង្រឹងសង្គមកម្ពុជាទៅជាសង្គមមួយដែលស្ត្រីនិងបុរស ឈរជាដៃគូស្មើភាពគ្នា តាមរយៈការផ្តល់តម្លៃទៅលើសមត្ថភាព ទៅលើទេពកោសល្យ ប៉ុន្តែមិនផ្តល់តម្លៃ ទៅលើភេទនោះទេ ដើម្បីឱ្យស្ត្រីសម្រេចបាននូវលទ្ធផលល្អតាមសក្តានុពលដែលខ្លួនមាន។

បើតាមក្រសួងកិច្ចការនារី ប្រធានបទនៃទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក៏បានឆ្លុះបញ្ចាំងពីការកើនឡើងនូវអស្ថិរភាព និងជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់ និងសកលលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ជំងឺរាតត្បាត និងលទ្ធិជ្រុលនិយម ដោយហិង្សាដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ការរស់នៅប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ របស់ពលរដ្ឋនិងសហគមន៍ ជាពិសេសស្ត្រី និងក្រុមងាយរងគ្រោះ។ បន្ថែមពីនេះ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី ចំណាត់ថ្នាក់លេខ១៤ ក្នុង ចំណោម ១២០ប្រទេស និងលេខ២ ក្នុងអាស៊ាន ដែលស្រ្តីមាន២១% លើសពីគោលដៅអង្គការសហប្រជាជាតិផងដែរ៕