ធនាគារ ហត្ថា ចូលរួមឧបត្ថម្ភកម្មវិធី «បរិច្ចាគឈាមសង្គ្រោះជីវិត»

06-03-2026 21:33

(ភ្នំពេញ)៖ ធនាគារ ហត្ថា បានចូលរួមឧបត្ថម្ភកម្មវិធី «បរិច្ចាគឈាម សង្គ្រោះជីវិត» ដែលរៀបចំឡើងដោយ សមាគមធនាគារនៃកម្ពុជា និងក្រុមសមាគមមីក្រូហិរញ្ញវត្ថុ។

ក្នុងកម្មវិធីនេះ មានការចូលរួមពីបុគ្គលិក ថ្នាក់គ្រប់គ្រង និងក្រុមការងារ ធនាគារ ហត្ថា ជាង ១០០នាក់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមផងដែរ។

សកម្មភាពនេះជាកិច្ចការមនុស្សធម៌ដ៏មានន័យ ក្នុងការជួយសង្គ្រោះជីវិត និងផ្តល់ឱកាសឱ្យអ្នកជំងឺទទួលបានសុខភាពល្អប្រសើរឡើង។ ការបរិច្ចាគឈាមមួយអាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ ឬក៏ជួយគ្រួសារមួយទាំងមូល។ ចូលរួមជាមួយពួកយើង ដើម្បីចែករំលែកសេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម៕