* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជំហានថ្មីនៃវិស័យអប់រំឌីជីថល នៅសាលាបឋមសិក្សាបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

07-03-2026 12:15

​(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ តំណាងលោក ឌួង ឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបុសខ្នុរ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ទូរទស្សន៍ស្មាតធីវី (Smart TV) ចំនួន១៤គ្រឿង ជូនដល់សាលាបឋមសិក្សាបុសខ្នុរ ដើម្បីលើកកម្ពស់គុណភាពបង្រៀន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

​ក្នុងឱកាសនេះដែរ លោកបណ្ឌិត ងួន វិទូ បានថ្លែងថា ការបំពាក់ស្មាតធីវីនេះ មិនមែនគ្រាន់តែជាការផ្តល់សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការនាំយកបច្ចេកវិទ្យាទំនើបមកជួយឱ្យការរៀនសូត្ររបស់ក្មួយៗកាន់តែមានភាពរស់រវើក និងទាន់សម័យ។ សកម្មភាពនេះឆ្លើយតបយ៉ាងជិតស្និទ្ធទៅនឹង «និយាមការសាលារៀនគំរូ» និងគោលនយោបាយ «ការអប់រំឌីជីថល» របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកពីសំណាក់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសប្បុរសជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកសាងបរិយាកាសសិក្សាដ៏ល្អប្រសើរ។

​លោកបណ្ឌិត ងួន វិទូ បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សូមជួយថែរក្សាសម្ភារៈទាំងនេះឱ្យបានល្អ ដើម្បីប្រើប្រាស់ជាប្រយោជន៍យូរអង្វែង និងលើកទឹកចិត្តឱ្យក្មួយៗសិស្សានុសិស្សខិតខំរៀនសូត្រ ឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ឃុំបុសខ្នុរ និងប្រទេសជាតិទាំងមូល៕