ព្រះចៅអធិការវត្តកំសាន្ត ឧបត្ថម្ភប្រាក់ ១ ២០០ ០០០រៀល ដល់មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ
07-03-2026 12:57
(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ប្រគេនចំពោះ ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ ព្រះចៅអធិការវត្តកំសាន្ត និងជាព្រះសមាជិកកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យ បានឧបត្ថម្ភប្រាក់ចំនួន ១,២០០,០០០៛ (មួយលានពីរសែនរៀល) សម្រាប់១ឆ្នាំ (១២ខែ) ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ៕






