រដ្ឋមន្ត្រីក្រសួងធម្មការ ឧបត្ថម្ភប្រាក់ ២ ០០០ ០០០រៀល ដល់មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ
07-03-2026 12:59
(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងលោកស្រី ដែលមានសទ្ធាជ្រះថ្លា បានឧបត្ថម្ភប្រាក់ចំនួន ២ ០០០ ០០០៛ (ពីរលានរៀលគត់) សម្រាប់១ឆ្នាំ (១២ខែ) ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់មូលនិធិពុទ្ធិកសមាគមកម្ពុជរដ្ឋ៕






