* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយ អភិបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ

07-03-2026 13:44

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះលោក ខូយ រីដា បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ លោក វ៉ាង វិនប៊ីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្តពោធិ៍សាត់ ដែលនេះសបញ្ជាក់ឱ្យឃើញ ពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងប្រទេសទាំងពីរ។

លោកបានបង្ហាញនូវជំហរយ៉ាងមុតមាំ និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបឱ្យខាងតែបាន នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) នៅក្នុងមូលដ្ឋានខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្តិយសរបស់ខេត្ត។

លោក វ៉ាង វិនប៊ីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដល់អាជ្ញាធរខេត្តពោធិ៍សាត់ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។ ជាមួយគ្នានោះ លោកបានស្នើរដ្ឋបាលខេត្ត ជួយការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចិនដែលរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្ត ហើយភាគីចិនត្រៀមខ្លួនសហការជានិច្ចក្នុងការដឹកជញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅមាតុភូមិវិញ។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ខេត្តពោធិ៍សាត់គឺជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុនចិន លើវិស័យកសិដ្ឋានដំឡូងមី រោងចក្រកាត់ដេរ និងថាមពលវារីអគ្គិសនី...។ល។ លោកបានសន្យាថា នឹងបន្តជំរុញឱ្យវិនិយោគិនចិនមកបណ្តាក់ទុនបន្ថែមទៀត ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្រុកក្រគរ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់។

លោក វ៉ាង វិនប៊ីន បានស្នើឱ្យខេត្តពោធិ៍សាត់បង្កើត សម្ព័ន្ធមេត្រីភាព ជាមួយខេត្តណាមួយនៃប្រទេសចិន ដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចូលរួមក្នុង មហាសន្និបាតលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិន នាពេលខាងមុខផងដែរ។

លោកឯកអគ្គរដ្ឋទូត វ៉ាង វិនប៊ីន បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, លោកបានបង្ហាញពីគោលជំហររបស់ចិនក្នុងការដើរតួជាអ្នកសម្រុះសម្រួល ដើម្បីបញ្ចប់ជម្លោះ និងស្វែងរកផលប្រយោជន៍រួមសម្រាប់ ភាគីទាំងពីរ។ កន្លងមកចិនបានចាត់តាំងបេសកជនពិសេស ដើម្បីចុះអង្កេតផ្ទាល់តាមបណ្តោយព្រំដែន ទាំងកម្ពុជា-ថៃ។

លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិន ដែលបានជំរុញអ្នកវិនិយោគមកកាន់ខេត្តពោធិ៍សាត់ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិន ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងប្រជាពលរដ្ឋចិនដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្ត៕