សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា
07-03-2026 14:05
(ភ្នំពេញ)៖ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ដែលនារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងសកលលោក ចូលរួម អបអរខួបទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និង គ្រួសារ ក្នុងនាមខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃកាកបាទក្រហម កម្ពុជា មានកិត្តិយស សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូន លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងមានជន្មាយុយឺនយូរ ប្រកបដោយថាមភាពក្នុងបុព្វហេតុមនុស្សធម៌ ។
ជាងនេះទៅទៀត «យើងខ្ញុំសូមសម្តែងនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងសូមកោត សរសើរដោយសុទ្ធចិត្តបំផុត ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម ដែល លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី មិនខ្លាចនឿយហត់ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងនាមជាស្ត្រីទី១ដ៏ឆ្នើមនៃកម្ពុជា លោកជំទាវបណ្ឌិត គឺជានិមិត្តរូបនៃស្ត្រី ក្នុងភាពជាអ្នកដឹកនាំវ័យក្មេងទន់ភ្លន់ តែរឹងមាំ អង់អាចក្លាហាន មានថាមភាព ក្នុងការជម្នះរាល់ការលំបាក ដើម្បីជួយជំរុញដល់ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណរ ប្រកបដោយគុណភាព មានសុខភាពល្អ មានសក្តានុពល ក្នុងការលើកកម្ពស់យេនឌ័រ តម្លៃស្ត្រី និងគ្រួសារខ្មែរ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះ បារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំគ្រងរក្សា លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំង បុត្រា បុត្រីជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ឃ្លៀងឃ្លាតឡើយ៕ បានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីយើងខ្ញុំ»៕





