សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦

07-03-2026 14:09

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសខួបទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឱ្យដឹងនៅក្នុងសារលិខិតថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ដែលនារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកល លោក ចូលរួមអបអរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ” ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចធម្មវិសុទ្ធវង្សា ជាទីគោរពដ៏ ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងមានជន្មាយុយឺនយូរ»។

ជាមួយគ្នានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះ ចំពោះគុណបំណាច់ដ៏ធំធេង និងសង្គហធម៌ជ្រាលជ្រៅ របស់ សម្តេចធម្មវិសុទ្ធវង្សា ដែលបានលះបង់កម្លាំងកាយ ចិត្ត និងធ្វើពលីកម្មគ្រប់យ៉ាងពុំរួញរាជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីបុព្វហេតុជាតិ ប្រជាជន ក្នុងការកសាង អភិវឌ្ឍន៍ និងរួមចំណែកស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ទទួលបានភាពសម្បូរសប្បាយ រុងរឿង។

លើសពីនេះទៀត សម្តេចធម្មវិសុទ្ធវង្សា គឺជាគំរូនៃស្ត្រីកម្ពុជាដ៏ឆ្នើមមួយរូប ដែលតែងតែ បានលើកកម្ពស់សីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូរបស់ស្ត្រីកម្ពុជា ចូលរួមចំណែកដ៏ធំធេងក្នុងកិច្ចអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើន។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជា ណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី និងសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ព្រមទាំងបុត្រា បុត្រី ចៅៗ ចៅទួតជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមសម្តេច ធម្មវិសុទ្ធវង្សា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំ និងសហការី»៕