នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភរថយន្តចំនួន២គ្រឿង ជូនកងពលតូចអន្តរាគមន៍លេខ៨ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ៣ ប្រចាំនៅខេត្តព្រះវិហារ

07-03-2026 14:27

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភរថយន្ត TACOMA ចំនួន២គ្រឿង ជូនកងពលតូចអន្តរាគមន៍លេខ៨ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ៣ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីទុកប្រើប្រាស់ក្នុងកិច្ចការពារបូរណភាពទឹកដី ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗ ក្នុងអង្គភាព។

ឆ្លើយតបបញ្ហាចំពោះមុខនេះ នាយឧត្តមសេនីយ៍ ស ថេត ក្នុងនាមជាថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ គឺបានគិតគូធ្វើការបែងចែកស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាជាបន្ដបន្ទាប់ដល់កម្លាំងនគរបាល ដែលកំពុងប្រកៀកស្នាគ្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីវាយបណ្ដេញខ្មាំងឈ្លានពានដែលបន្ដមហិច្ឆតាចង់ដណ្ដើមកាន់កាប់ដែនអធិបតេយ្យកម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត ជំនួសមុខឲ្យថ្នាក់ដឹកនាំនគរបាលជាតិទាំងអស់ បានផ្ញើក្ដីនឹករលឹក និងកម្លាំងចិត្តយ៉ាងធំធេងទៅដល់កម្លាំងនគរបាលជួរមុខ ក៏ដូចជាកងយោធពលខេមរភូមិន្ទ និងបន្ដគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ដល់កម្លាំងជួរមុខ៕