* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំក្រុមការងារ ចុះពិនិត្យមើលគុណភាពផ្លូវជនបទចំនួន ៥ខ្សែ នៅខេត្តកំពង់ឆ្នាំង

07-03-2026 14:45

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ អញ្ជើញចុះពិនិត្យមើលគុណភាពផ្លូវជនបទចំនួន ៥ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង។

សម្រាប់ផ្លូវជនបទចំនួន ៥ខ្សែ ដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ ស្ពានពោធិ-រ៉ាមានក ជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៥០គ.ម. ឆ្លងកាត់ឃុំសេដ្ឋី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។
ខ្សែទី២៖ ឈ្មោះផ្លូវ ស្រែសារ-ខ្សាច់ស ជាប្រភេទផ្លូវកម្រាលល្បាយក្រួសមានប្រវែង ១២,៧០ គ.ម. ឆ្លងកាត់ឃុំត្បែងខ្ពស់ និងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ខ្សែទី៣៖ ឈ្មោះផ្លូវ ជំទាវជ្រែង-ទ្រម៉ូងជ្រុំ មានប្រវែង ៩,២០គ.ម. ឆ្លងកាត់ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ខ្សែទី៤៖ ឈ្មោះផ្លូវថ្នល់-អលង្កែន ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៥០គ.ម.ឆ្លងកាត់ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និង ឃុំចោងម៉ោង ស្រុកទឹកផុស។
ខ្សែទី៥៖ ឈ្មោះផ្លូវ ស្រះចក-កំពង់ត្រឡាចក្រោម ជាការដ្ឋានកំពុងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៣៣ គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន តពីភូមិស្រះចក ឃុំលង្វែក ទៅដល់ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩៣៥គ្រួសារ ស្មើនឹង ៣ ៤២៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤ ៧១៥គ្រួសារ ស្មើនឹង ១៤ ៩៦០នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់ក្នុងខែឧសភា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចបាន ៥៦% ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រោយពីបានអញ្ជើញចុះត្រួតពិនិត្យខ្សែផ្លូវខាងលើ លោករដ្ឋមន្ត្រី បានធ្វើការណែនាំដល់មន្ទីភិវឌ្ឍន៍ខេត្តឱ្យធ្វើការជួសជុលបន្ទាន់ត្រង់ចំនុច ដែលរងការខូចខាត ដើម្បីធានាអាយុកាលនៃការប្រើប្រាស់កាន់តែអង្វែងថែមទៀត។

នាឱកាសនៃការចុះត្រួតពិនិត្យគុណភាពផ្លូវនោះផងដែរ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ ក៏បានអញ្ជើញចូលជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងបានជូនអំណោយរួមទាំងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះគ្រួសារអតីតវីរយុទ្ធជនពលីចំនួន ២គ្រួសារវីរកងទ័ព ស្ថិតនៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផងដែរ៕