* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំពេទ្យឆ្មបទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសឱ្យសោះ

07-03-2026 15:28

(ព្រះវិហារ)៖ លោក វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំដល់ឆ្មបទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសឱ្យសោះ។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោក និងលោកវេជ្ជបណ្ឌិត យុន សោភ័ណតារា ប្រធានការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ អញ្ជើញចូលរួមក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលរំលឹកស្តីពី ការថែទាំផ្ទៃពោះមុនសម្រាល (ANC Refresher training ) ដែលរៀបចំធ្វើឡើងនៅសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រោមការជួយគាំទ្រពី អង្គការរ៉ាឆា (RACHA) ប្រចាំខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ សូមឆ្មបទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសអោយសោះ
២៖ ហេតុផលដែលស្ត្រីមួយចំនួនធំមិនមកទទួលសេវាថែទាំផ្ទៃពោះ សេវាសម្រាលកូននិងសេវាថែទាំក្រោយសម្រាលនៅមូលដ្ឋានរបស់យើងបណ្តាលមកពី៖

* ពេលគាត់មកមិនបានជួបគ្រូពេទ្យ
* ឆ្មបមានសំដីអាក្រក់ឬកាយវិកាមិនសមរម្យ
* ប្រជាពលរដ្ឋមិនទុកចិត្តលើសមត្ថភាពរបស់យើង
* ពេលសម្រាលម្តងៗមានឆ្មបតែម្នាក់ ជាដើម, ដូចនេះសូមថ្នាក់ដឹកនាំមណ្ឌលសុខភាព, ការិយាល័យស្រុកប្រតិបត្តិ និងលោកប្រធានកម្មវិធីទាំងអស់ធ្វើការពង្រឹងលើការងារនេះឡើងវិញ។
៣៖ សូមលោកប្រធានផ្នែកសុខភាពមាតា និងទារកខេត្តនិងក្រុមការងារទាំងអស់ត្រូវចូលរួមបង្កើត គោលការណ៍និងនីតិវិធីស្តង់ដា (SOP) មួយនៅផ្នែកសម្ភពនិងរោគស្ត្រី ដើម្បីដាក់ឲ្យឆ្មបៗទាំងអស់អនុវត្តតាម។

លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានថ្លែងណែនាំដល់លោកប្រធានការិយាល័យស្រុកប្រតិបត្តិ និងលោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក មន្ទីរសុខាភិបាលខេត្ត ពិនិត្យមើលលើសកម្មភាពរបស់ថ្នាក់ដឹងនាំមណ្ឌលសុខភាពព្រមទាំងមន្ត្រីក្រោមឱវាទ ពីសកម្មភាពការងារ ផ្សេងៗ បើមិនមានការកែប្រែ ឬមិនមានការផ្លាស់ប្តូរ ក្រោយការណែនាំ ឬការកែលម្អរទេ សូមពិភាក្សាលើការដាក់ពិន័យ ឬវិធានការវិន័យផ្សេងៗដែលមានស្រាប់, សូមចូលរួមពង្រឹងទាំងអស់គ្នា។

បន្ថែមពីលើនេះលោក គួង ឡូ បានថ្លែងលើកឡើងថា «បំពេញការងាររបស់យើងឲ្យបានល្អ គេខឹង គេស្អប់ឬគេស្រឡាញ់យើង យើងមិនអាចហាមឃាត់គេបានទេ»៕