* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»

07-03-2026 15:46

‎(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្តប្រមាណជាង ៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនៅតែបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី នៅគ្រប់វិស័យជាអាទិភាពចម្បង។

‎លោកស្រីបានបន្តថា ប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» សម្រាប់ឆ្នាំ២០២៦នេះ គឺជាការរំលឹកដល់គ្រប់មជ្ឈដ្ឋានថា បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិសុខក្នុងគ្រួសារ ស្ត្រីក៏មិនអាចបញ្ចេញសក្ដានុពលបានពេញលេញនោះដែរ។

‎លោកស្រីបន្តថា សន្តិភាពមិនមែនមានន័យត្រឹមតែការអវត្តមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងសន្តិសុខ សុវត្ថិភាពពីការរំលោភបំពាន និងភាពសុខដុមរមនាក្នុងគ្រួសារ។ ជាមួយគ្នានេះ ស្ត្រីគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ទាំងក្នុងកម្រិតគ្រួសារ និងសង្គមជាតិទាំងមូល។

លោកស្រីក៏បានរំលឹកដោយដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ជាពិសេសក្នុងអំឡុងពេលជម្លោះព្រំដែនកាលពីពេលកន្លងទៅ ដែលក្នុងនោះស្ត្រីបានដើរតួនាទីជាវីរៈកងទ័ព និងនគរបាលការពារព្រំដែន ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ។ ស្ត្រីក៏បានផ្តល់សេវាសាធារណៈ និងជួយសង្គ្រោះយុទ្ធជន ជាពិសេសការចូលរួមរៀបចំស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្គត់ផ្គង់ដល់កងទ័ព និងប្រជាពលរដ្ឋភៀសសឹកផងដែរ។

‎លោកស្រីបញ្ជាក់ថា ពិធីនេះមិនត្រឹមតែជាការរំលឹកពីប្រវត្តិសមរភូមិតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីលើសកលលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់ឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម និងការដាក់ចេញនូវវិធានការវិជ្ជមាននានា ដើម្បីបន្តជំរុញភាពអង់អាចរបស់ស្ត្រីក្នុងសង្គមទំនើប។

‎ជាមួយនេះដែរ លោកស្រី ម៉ននី រង្សី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចែកជូនដល់អ្នកចូលរួមទាំងជាង ៣០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសំពត់ស៊ឹងខ្មែរចំនួន១ និងថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្ត និងអបអរសាទរក្នុងទិវាដ៏មានអត្ថន័យនេះ៕