វគ្គសិក្សាថ្មីអំពី «ជំនាញថតរូបអាជីពក្នុងវិស័យព័ត៌មាន» របស់ Fresh News ចាប់ផ្តើមចូលរៀនហើយ

07-03-2026 16:11

(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលជំនាន់ទី៦ ស្តីពី៖ «ជំនាញថតរូបអាជីពក្នុងវិស័យព័ត៌មាន» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានចាប់ផ្តើមចូលរៀនហើយ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦នេះ។

វគ្គសិក្សាដែលបង្រៀនផ្ទាល់ដោយលោក ហេង ស៊ីនិត្យ ជាអ្នកថតរូបវិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាន ដែលមានបទពិសោធន៍ការងារជាង ៣០ ឆ្នាំ ក្នុងបណ្ដាសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

នៅក្នុងថ្នាក់សិក្សានេះ លោក ហេង ស៊ីនិត្យ បានលើកឡើងថា ការថតរូប គឺនិយាយអំពីការចាប់យកពន្លឺ ហើយការប៉ះពាល់ គឺសំខាន់ណាស់ ព្រោះវាជាបរិមាណពន្លឺ ដែលប្រមូលបានដោយកាមេរ៉ា។ មូលដ្ឋានគ្រឹះនៃការថតរូបភាពមានធាតុផ្សំផ្សេងៗគ្នា រួមមាន៖ Aperture, Shutter Speed និងISO។

លោកបានបញ្ជាក់ថា សារៈសំខាន់នៃការរៀនមូលដ្ឋានគ្រឹះក្នុងការថតរូប ដែលធ្លាប់ថតរូបពីមុនមក មិនថាជាមួយ កាមេរ៉ា DSLR ឬជាមួយទូរស័ព្ទដៃនោះទេ ការថតរូបគឺជាផ្នែកមួយនៃជីវិត។ រូបភាពដែលអ្នកថតកាន់តែច្រើន អ្នកកាន់តែចង់ធ្វើឱ្យវាកាន់តែប្រសើរឡើង នៅពេលដែលជាគេហទំព័រនេះចូលមក។

សូមជម្រាបដែរថា វគ្គបណ្ដុះបណ្ដាលថ្មីនេះ ផ្ដោតសំខាន់លើចំណុច៖ ១៖ មូលដ្ឋានគ្រឹះនៃការថតរូប និងបច្ចេកទេសពន្លឺ, ២៖ ការប្រើប្រាស់កាមេរ៉ា
៣៖ ការចាប់ប្លង់ និងបច្ចេកទេសថតរូបដោយ Smartphone ប្រកបដោយគុណភាពជាដើម។

បន្ទាប់ពីបញ្ចប់វគ្គសិក្សាខាងលើ សិក្ខាកាមនឹងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សាចេញដោយមជ្ឈមណ្ឌល និងគ្រូបង្រៀន។ ជាពិសេស សិក្ខាកាមដែលមានសមត្ថភាពលេចធ្លោ និងមានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការ និងបម្រើការងារជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ ក្រៅពីវគ្គសរសេរព័ត៌មាន FTC ពេលនេះក៏កំពុងបើកដំណើរការនូវវគ្គបណ្តុះបណ្តាលអំពីការថតរូបក្នុងវិស័យសារព័ត៌មានផងដែរ៕