* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ធំ ណែនាំឲ្យមន្រ្តីចុះពិនិត្យតាមស្ថានីយប្រេង ដែលឆ្លៀតឱកាសដំឡើងថ្លៃហួសហេតុ ខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម

07-03-2026 16:10

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ មន្ទីររ៉ែ និងថាមពល និងមន្ទីរពាណិជ្ជកម្ម បន្តតាមដាននូវភាពមិនប្រក្រតីនេះ ក្រោយមានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀត បានសម្រុកទៅទិញប្រេងឥន្ទនៈដើម្បីស្តុកទុក ដែលបានធ្វើឲ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់ និងសណ្តាប់ធ្នាប់ល្អនៅក្នុងភូមិសាស្រ្តខេត្ត។

លោក នួន ផារ័ត្ន បានបញ្ជាក់នូវវិធានការចំនួន២ចំណុច ដែលមន្ដ្រីជំនាញពាក់ព័ន្ធត្រូវបានយកចិត្តទុកដាក់តាមដាន៖

*ទី១៖ ម្ចាស់ស្ថានីយទាំងអស់ត្រូវបន្តបើកដំណើរការអាជីវកម្មចាក់ប្រេងជាធម្មតា ជូនប្រជាពលរដ្ឋដែលមានយានជំនិះផ្សេងៗ និងចូលរួមទប់ស្កាត់ជនឆ្លៀតឱកាសទាំងឡាយណា ដែលមកជាវប្រេងក្នុងទ្រង់ទ្រាយធំ ក្នុងគោលបំណងយកទៅស្តុកទុក ដែលធ្វើឲ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ នៃការផ្គត់ផ្គង់ប្រេងជាប្រក្រតីនៅក្នុងខេត្ត

*ទី២៖ យកចិត្តទុកដាក់លើតម្លៃប្រេងដែលកំណត់ដោយស្ថានីយមួយចំនួន ក្នុងករណីរកឃើញថា ស្ថានីយប្រេងឥន្ទនៈណាមួយបានកំណត់តម្លៃខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ស្ថានីយប្រេងឥន្ទនៈ នោះនឹងត្រូវទទួលការព្រមាន និងអាចឈានទៅរកការបិទស្ថានីយប្រេងឥន្ទនៈនោះជាអចិន្ត្រៃយ៍ផងដែរ។

រដ្ឋបាលខេត្តសូមអំពាវនាវប្រជាពលរដ្ឋ សូមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម សាមគ្គីគ្នាក្នុងគ្រាលំបាក និងលុបបំបាត់ចោលនូវទម្លាប់ឆក់ឱកាសកេងចំណេញ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបការលំបាក និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ចៀសវាងការតក់ស្លុត ឬការបារម្ភដែលអាចអនុញ្ញាតឲ្យជនឆ្លៀតឱកាស បង្កើតភាពវឹកវរធ្វើឲ្យបាត់សណ្តាប់ធ្នាប់ក្នុងសង្គមបាន៕