សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ លោកជំទាវ បូរី ហោ ហោណាំហុង ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
08-03-2026 13:39
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារជូនពរ លោកជំទាវ បូរី ហោ ហោណាំហុង នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
លោកជំទាវ ជាទីរាប់អានដ៏ជ្រាលជ!
នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា នៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោម ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្ស សប្បាយរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្តៅបំផុត... និងសូមជូននូវសព្ទសាធុការពរបវរមហា ប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូន លោកជំទាវ និងក្រុមគ្រួសារ។
ខ្ញុំសូមកោតសរសើរ លោកជំទាវ ដោយស្មោះចំពោះការលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី មិនខ្លាចនឿយហត់ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុ ជាតិ សាសនា និង ព្រះមហា ក្សត្រ ជាពិសេសការលើកកម្ពស់តួនាទីស្ត្រីនិងក្មេងស្រី ក្នុងការចូលរួមកសាង ការពារ និងថែរក្សា សន្តិភាព ព្រមទាំងការជួយជនភៀសសឹក រួមទាំងក្រុមគ្រួសារក្នុងពេលមានសង្គ្រាម និងការស្ដារឡើង វិញក្រោយសង្គ្រាម។
នាឱកាសដ៏ឧត្ដុង្គឧត្តមនេះ សូម លោកជំទាវ និង សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ព្រមទាំងក្រុមគ្រួសារ សូមជួបតែវិបុលសុខគ្រប់ប្រការ និងសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕





