សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ លោកជំទាវ លឹម ទៀង អ៊ុចបូររិទ្ធ ក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
08-03-2026 13:44
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារជូនពរ លោកជំទាវ លឹម ទៀង អ៊ុចបូររិទ្ធ នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖
លោកជំទាវ ជាទីរាប់អានដ៏ជ្រាលជ្រៅ!
នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លានៃទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោម ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្ស សប្បាយរីករាយប្រកបដោយមនោសញ្ចេតនាកក់ក្តៅបំផុត និងសូមជូននូវសព្ទសាធុការពរបវរមហា ប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជួន លោកជំទាវ និងក្រុមគ្រួសារ។
ខ្ញុំសូមកោតសរសើរដោយស្មោះ ជូនលោកជំទាវ ចំពោះការលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី មិនខ្លាចនឿយហត់ក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុ ជាតិ សាសនា និង ព្រះមហាក្សត្រ ជាពិសេសការលើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងការចូលរួមកសាង ការពារ និង ថែរក្សាសន្តិភាព ព្រមទាំងការជួយជនភៀសសឹក និងក្រុមគ្រួសារក្នុងពេលមានសង្គ្រាម និងការស្ដារ ឡើងវិញក្រោយសង្គ្រាម។
នាឱកាសដ៏ឧត្ដុង្គឧត្តមនេះ សូម លោកជំទាវ និង ឯកឧត្តម អ៊ុច បូររិទ្ធ ព្រមទាំងក្រុមគ្រួសារ សូមជួបតែវិបុលសុខគ្រប់ប្រការ និងសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។





