ក្រុមហ៊ុន ប្រេងឥន្ធនៈសាវីម៉ិច ប្រកាសលក់សាំងគោរពទៅតាមតម្លៃរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់
08-03-2026 15:24
(ភ្នំពេញ)៖ ក្រុមហ៊ុន ប្រេងឥន្ធនៈសាវីម៉ិច បានប្រកាសក្នុងការសហការលក់សាំងគោរពទៅតាមតម្លៃរបស់ក្រសួងពាណិជ្ជកម្ម ដោយគ្មានការប្រែប្រួលចំពោះស្ថានីយ៍ស្តង់ដារ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននោះឡើយ។ បើតាមតំណាងក្រុមហ៊ុន បានបញ្ជាក់ប្រាប់បណ្តាញ Fresh News ។
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលតម្លៃប្រេងធម្មតា ៣៨៥០រៀលក្នុងមួយលីត្រ។
ក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៉ិច បានប្រកាសបែបនេះ កុំឲ្យប៉ៈពាល់ជីវភាពប្រជាពលរដ្ឋ និងដោយសារបច្ចុប្បន្ន មានស្ថានីយ៍លក់សាំងមួយចំនួន លក់លើសការកំណត់របស់ក្រសួងពាណិជ្ជកម្មដោយកន្លែងខ្លះលក់ចាប់ពីជាង៥០០០ រហូត៨០០០រៀលក៏មាន។
តំណាងក្រុមហ៊ុន បានចេញមកធានាអះអាងថា រាល់ស្ថានីយលក់ប្រេងសាវីម៉ិចទូទាំងប្រេង គឺគោរពតាមតម្លៃដែលក្រសួងបានកំណត់ ហើយបើបងប្អូនឃើញមានស្ថានីយប្រេងណាមួយ លក់លើសតម្លៃកំណត់នោះ អាចរាយការណ៍មកក្រុមហ៊ុនធំបាន៕









