ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ អូរចារ ប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់អូរចារ ១២៣នាក់

08-03-2026 20:33

(ភ្នំពេញ)៖ លោក ហែម វុទ្ធី សមាជិកអចិន្រ្ដៃយ៍ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ អូរចារ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់អូរចារ សរុបចំនួន ១២៣នាក់ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ អូរចារ ក្រុងបាត់ដំបង ដែលប្រព្រឹត្ដនៅក្នុងបរិវេន គណបក្សក្រុងបាត់ដំបង។

ក្នុងនោះផងដែរ លោក ហែម វុទ្ធី បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ រួមមាន មីចិនចំនួន ១៣០កេស ទឹកសុទ្ធចិនចំនួន ១៣០កេស អង្ករចំនួន១៣០ ការ៉ុង ក្នុងមួយការ៉ុងចំនួន២៥គីឡូ និងថវិការមួយចំនួន សរុបជាថវិកា ទាំងអស់ចំនួន ២៦,៥៦០,០០០៛ (ម្ភៃប្រាំមួយលានហាសិបប្រាំមួយមុឺនរៀល)៕